ទោះនៅជាគូស្នេហ៍នឹងគ្នាមែន! តែមើលវីដេអូនេះ សុខ សោម៉ាវត្តី និងលី វ៉ាហេទ មានសុភមង្គលខ្លាំងប៉ុណ្ណា (មានវីដេអូ)

ភ្នំពេញ៖ តារាសម្ដែង និង ជាពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ពេលនេះកំពុងកសាងស្នេហាជាមួយកម្លោះសង្ហា លីវ៉ាហេទ ដែលជាកីឡាករបាល់ទាត់មួយរូប មានប្រជាប្រិយភាពផងដែរ ដោយអ្នកទាំងពីរកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំងជាងពេលមុនៗ។

យ៉ាងណាមិញ អ្នកទាំងពីរក៏បានទាក់ទងគ្នាមកជាច្រើនឆ្នាំហើយដែរ ដោយ សុខ សោម៉ាវត្តី​ និង លី វ៉ាហេទ កំពុងយល់ចិត្តថ្លើមគ្នា និង តែងតែបង្ហាញពីសកម្មភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមក ជាពិសេសហ្វេនៗឃើញហើយមិនច្រណែនមិនបាន ដោយមើលទៅអ្នកទាំងពីរពិតជាមានសុភមង្គលខ្លាំង។

តួយ៉ាង កាលពីម្សិលមិញនេះ តារារូបនេះបានបង្ហោះវីដេអូខ្លីមួយ ជាមួយកូនស្រី និងគូស្នេហ៍ ដោយសកម្មភាពនៅក្នុងវីដេអូនោះ ឃើញថាអ្នកទាំងបីពោពេញទៅដោយស្នាមញញឹម និង សុភមង្គល ជាពិសេសអ្នកទាំងបី ក៏បាននិយាយសារខ្លីមួយថា «Stay home For Your Family» បានន័យថា «នៅផ្ទះដើម្បីគ្រួសារអ្នក»។

ហើយនេះក៏ជាសារមួយល្អ សម្រាប់មហាជនទាំងអស់ ខណៈពេលដែលវីរុស Covid-19 កំពុងតែកើនឡើងជាលំដាប់ តែក៏មានអ្នកខ្លះបានធ្វើការនៅផ្ទះដើម្បីសុវត្ថិភាពចំពោះគ្រួសារផងដែរ៕

Related posts

Leave a Comment