មិនប្រឡូកសិល្បៈខ្លាំងដូចមុន តែកុំមើល អេនីហ្សាម ទិញគ្រឿងអលង្ការពេជ្រពាក់ជ្រែកខ្លួន

ថ្វីដ្បិតការងារសិល្បៈស្ងប់ស្ងាត់ ដោយសាររូបរាងធាត់ឡើងគីឡូទ្រលុកទ្រលន់ក្តីតែ អេនីហ្សាម ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ។ យ៉ាងណាមិញ បើគេក្រឡេកមើលជីវភាពរបស់តារាចម្រៀងរូបនេះ នៅតែឡូយឆាយដដែល ។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានទិញគ្រឿងពេជ្រតម្លៃក្បែរម៉ឺនដុល្លារពាក់ធ្វើព្រងើយ ។ថ្មីៗនេះ តារាចម្រៀង អេនីហ្សាម បានបង្ហាញនូវគ្រឿង

អលង្ការពេជ្រយ៉ាងស្រស់ស្អាតដែលមានដូចជា នាឡិកាដៃ និងចិញ្ជៀនពេជ្រដែលនាងបានទិញ ដោយក្នុងនោះតារារូបនេះថែមទាំងបង្ហាញតម្លៃថែមទៀត ដោយចិញ្ជៀននោះមានតម្លៃដល់ទៅ ដុល្លារ ។ មានការសរសើរថាពិតជាមិនធម្មតាមែន អេនីហ្សាម លេងសុទ្ធតែពេជ្រចែងចាំងតែម្តង ។ តែយ៉ាងណាលើកនេះនាងមិនបានបញ្ជាក់ថាទិញខ្លួនឯង ឬ

កាដូគូស្នេហ៍ដូចមុនៗឡើយ ។គួរបញ្ជាក់ថា ប្រជាប្រិយភាព អេនីហ្សាម បានធ្លាក់ចុះជាខ្លាំង ក្រោយពីនាងប្រែរូបរាងមកជាធាត់ទ្រលុក ទ្រលន់បែបនេះ ។ អ្នកគំាទ្រធ្លាប់លើកឡើងថាហេតុអ្វី អេនីហ្សាម បណ្តោយឱ្យរូបរាងក្លាយទៅជាបែបនេះ? យ៉ាងណាក្ដី មួយរយៈមុន អេនីហ្សាម ក៏មានបទចម្រៀងថ្មីៗដែរ តែហាក់មិនទទួលបានការគាំទ្រដូចមុនឡើយ ៕

Related posts

Leave a Comment