ថមមី កំដរភរិយាដើរលេងម្ដង ដោយសារតែហេតុផលមួយនេះ

ភ្នំពេញ៖ លោក ថមមី និង អ្នកនាង សួស វីហ្សា គឺជាគូស្វាមីភរិយាអ្នកសិល្បៈមួយគូ ដែលតែងបង្ហាញភាពស្និទ្ធស្នាល បែបរ៉ូមេនទិច ប្រកបដោយសុភមង្គលជារឿយៗនៅលើបណ្ដាញសង្គមទាំងហ្វេសប៊ុក និងអ៊ិនស្តាក្រាម ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរ និងលួចច្រណែនគូស្នេហ៍មួយនេះមិនស្ទើរនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបច្ចុប្បន្ន អ្នកនាង សួស វីហ្សា កំពុងពពោះកូនដំបូង ដែលជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ លោក ថមមី តែងតែធ្វើគ្រប់យ៉ាងដើម្បីឲ្យភរិយាសប្បាយចិត្តជារៀងរហូត។

ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភានេះ លោក ថមមី បានបង្ហោះរូបថតជាមួយនឹងភរិយាសម្លាញ់ចិត្តរបស់ខ្លួន ព្រមជាមួយនឹងចំណងជើងថា៖” ថ្ងៃនេះសូមកំដរប្រពន្ធមួយថ្ងៃពេញ អូនចង់ទៅណា ប្រាប់មកបងតាមចិត្តគ្រប់យ៉ាងណា កុំរអ៊ូថាប្ដីស្រឡាញ់តែបាល់ពេក តាមពិតបងស្រឡាញ់ អូនខ្លាំងណាស់ ដឹងអត់?”

តាមរយៈសារនេះ បានបង្ហាញឲ្យឃើញថា ទំនងជាលោក ថមមី ជក់មើលបាល់ ឬលេងបាល់ពេក រហូតដល់ថ្នាក់ សួស វីហ្សា រអ៊ូបែបនេះ តែយ៉ាងណាក៏លោកនៅតែស្រឡាញ់ភរិយារបស់លោកជាខ្លាំង និងធានាធ្វើតាមចិត្តភរិយាគ្រប់យ៉ាងក្នុងរយៈពេលមួយថ្ងៃពេញតែម្ដង៕

Related posts

Leave a Comment