សមអត់ថា រូបខាងក្រោម ជា ប៉ែន ភ័ក្រ សុធារិទ្ធ ពីមុន?

ភ្នំពេញ៖ តារាសម្ដែងរូបសង្ហា លោក ប៉ែន ភ័ក្រ សុធារិទ្ធ បច្ចុប្បន្ន លោកកាន់តែមានប្រជាប្រិយភាបខ្លាំង ចំណែកការងារថតខ្សែភាពយន្តក៏កាន់តែមានភាពមមាញឹកជាងមុនផងដែរ។

ដោយឡែក អ្នកគាំទ្រ តែងតែឃើញរូបសម្បត្តិ ប៉ែន ភ័ក្រ សុធារិទ្ធ មានរូបរាងសាច់ដុំ មុខមាត់ស្អាត ស្រស់សង្ហាគួរឲ្យទាក់ទាញ ហើយរាល់សម្លៀកបំពាក់ដែលលោកបាន ស្លៀកពិតជាសាកសមនឹងលោកគ្រប់ពេលតែម្ដង។ តែថ្មីៗនេះ តារាប្រុសរូបនេះបានបង្ហោះរូបភាពពីមុន ឃើញហើយពិតជាមិនចង់ជឿថា ពីមុនលោកមានរូបរាងស្គមស្គាំងអីចឹងសោះ ក្នុងនោះលោកក៏បានសរសេររៀបរាប់ថា៖

ទើបតែរើរូបមកមើល ឃើញហើយហួសចិត្តខ្លួនឯងណាស់ រយៈពេល១០ឆ្នាំត្រឹម ដែលបានចូលបម្រើការងារសិល្បៈ។ ទម្រាំបានមកដល់ពេលនេះ ត្រូវជួបរឿងជាច្រើន ដែលរារាំងផ្លូវចិត្ត សេចក្តីស្រលាញ់ ចំពោះការងារសិល្បៈ រហូតដល់ចង់បោះបង់ក្តីស្រម៉ៃមួយនេះ។ តែអរគុណខ្លួនឯង និង មនុស្សល្អៗ ជាច្រើនជុំវិញខ្លួន ដែលជាកម្លាំងចិត្ត ជំរុញទឹកចិត្តឲ្យ ប៉ែន ភក្រ័ សុធារិទ្ធ ក្លាយពីមនុស្សម្នាក់ដែលមានសម្បុរខ្មៅ ស្គមស្លេកស្លាំងស្ទើរតែខ្យល់បក់រលំ (៤៥គីឡូ) គេរើសអើង មកជា ប៉ែន ភ័ក្រសុធារិទ្ធ ដែលមានសាច់មានឈាម ល្មមអាចណែបនិតបាន (៧៥គីឡូ)។

យ៉ាងណាមិញ យើងធ្លាប់តែឃើញរូបសម្បត្តិលោក បច្ចុប្បន្ន មានសាច់ដុំ និង រូបរាងសង្ហា តែបែរជាពីមុនលោកធ្លាប់មានរូបរាងស្គម នៅសល់តែឆ្ងឹងបែបនេះសោះ។ ជាពិសេស មានអ្នកគាំទ្រជាច្រើន បានភ្ញាក់ផ្អើលគ្រប់គ្នា ដោយមិននឹកស្មានថា ពេលនេះលោកបានផ្លាស់ប្ដូរខ្លួនឯង សឹងតែ ៣៦០ដឺក្រេ ពីយុវជនម្នាក់មានមុខជ្រុង ដងខ្លួនសុទ្ធតែឆ្អឹង ប្រែក្លាយជាបុគ្គលដែលមានភាពសង្ហា ធ្វើឲ្យគេចាប់អារម្មណ៍ច្រើនបែបនេះ៕

Related posts

Leave a Comment