ភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ ស្របពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងរាតត្បាតនៅទូទាំងពិភពលោក ដែលជាក្តីព្រួយបារម្ភនោះ ពេលនេះបានថ្លែងសារអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំមានការបាក់ទឹកចិត្តហើយត្រូវតែតស៊ូជំនះគ្រប់ឧបសគ្គពិសេសក៏ត្រូវមានការប្រុងប្រយ័ត្ននិងការពារខ្ពស់ពីការឆ្លងជំងឺនេះផងដែរ។
ការប្រកាសអំពាវនាវលើកទឹកចិត្តរបស់តារាចម្រៀងលោក ខាន់ ជេមស៍ ពេលនេះក្រោយពេលសង្កេតឃើញថា បញ្ហាជំងឺកូវីដ-១៩ដែលបានកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ គឺបានបង្កការព្រួយបារម្ភខ្លាំង ចំពោះមហាជនគ្រប់មជ្ឈដ្ឋាន។
យ៉ាងទៀងករណីនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នាពេលក៏បានធ្វើឲ្យមានការរាំងស្ទះនូវបញ្ហានៃការរកស៊ីមួយចំនួនឬក៏បង្កទៅជាភាពអាប់អួរសម្រាប់ពិភពលោកទៀតផង។
ផ្អែកតាមខ្លឹមសារដែលតារាចម្រៀងលោក ខាន់ ជេមស៍ បង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បានលើកឡើងថា បើយើងព្យាយាមបន្ទាបវាកាន់តែខ្ពស់ បើយើងព្យាយាមលើកវាកាន់តែទាប សកម្មភាពទាំងអស់គឺសុទ្ធតែផ្លែផ្កា។ សម័យកូវីដបើសិនជាយើងមើលឃើញបញ្ហាវានឹងចេញជាបញ្ហា តែបើយើងមើលឃើញឱកាសវានឹងចេញជាឱកាស។
បន្ថែមលើនេះដែរលោក ខាន់ ជេមស៍ ក៏បានប្រកាសលើទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសដូច្នេះថា សូមកុំបាក់ទឹកចិត្តស៊ូៗណាពុកម៉ែបងប្អូន។ ក្រៅតែពីការផ្ញើសារលើកទឹកចិត្តនេះដែរ លោក ខាន់ ជេមស ក៏បានបន្តការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសគឺត្រូវតាមដានព័ត៌មានរបស់ក្រសួងជាប្រចាំ។