លោក តាន់ គឹមសួរ បានអស់សាំងម៉ូតូតាមផ្លូវ ចៃដន្យអត់មានលុយ ហើយក៏បានជួបរឿងដ៏ប្រពៃមួយ…

ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ នូវលោក តាន់ គឹមសួរ ដែលជាបុគ្គលម្នាក់មានភាពល្បីល្បាញនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសារលោកបានចូលរួមចំណែកជួយសង្គមជាច្រើន ជាពិសេសពាក់ព័ន្ធទៅនឹងសម្បត្តិធនធានធម្មជាតិ។

នៅមុននេះបន្តិច លោកបានបង្ហោះរៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ នៅតាមផ្លូវទៅទីក្រុងវិញ ចៃដន្យម៉ូតូអស់សាំង ហើយក៏ចៃដន្យអត់លុយចាក់សាំងដែរ មិនដឹងជាត្រូវធ្វើយ៉ាងម៉េច ក៏សម្រេចចិត្តសុំជំពាក់សាំងគេសិន មិនទាន់និយាយចប់ផង ប្អូនប្រុសអាវលឿងនេះក៏ដកលុយឲ្យថ្លៃសាំងជំនួសខ្ញុំតែម្តង។

បុគ្គលចេះឈឺឆ្អាលក្នុងរឿបសង្គមរូបនេះ បានបន្តថាៈ វាមិនមែនជារឿងអីដែលអស្ចារ្យទេ តែនេះគឺជាគំរូដ៏ល្អមួយដើម្បីចែករំលែកទៅដល់បងប្អូនយើង ប្អូនប្រុសម្នាក់នេះក្រទ្រពមែន តែមិនក្រចិត្តទេ❤️❤️❤️៕

Related posts

Leave a Comment