នៅសុខៗ ស្រាប់តែ អ្នកនាង ខាត់ សុឃីម ប្រកាសថា “ថ្ងៃស្អែកខ្ញុំនឹងឡាយ ឡៃឡុងភ្នួងរបស់ខ្ញុំចោលហើយ ឈប់បើកហើយ ដើម10ម៉ឺន ឥឡូវលក់តែ2ម៉ឺន$ទេ”

បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ពិតជាស្គាល់ជាក់ជាមិនខាន តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម នោះ ដែលជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។ ក្រៅពីអាជីពមួយនេះ ខាត់ សុឃីម នៅមានមុខជំនួញផ្សេងៗទៀត ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ស្រាប់តែ តារាពហុជំនាញ រូបនេះ បានប្រកាសនូវដំណឹង ដ៏គួរឲ្យភ្ញាក់ផ្អើល ជាខ្លាំងមួយ នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “ថ្ងៃស្អែកខ្ញុំនឹងឡាយ ឡៃឡុងភ្នួងរបស់ខ្ញុំចោលហើយ ឈប់បើកហើយ ដើម10ម៉ឺន ឥឡូវលក់តែ2ម៉ឺន$ទេ 012222221″។

ក្រោយឃើញបែបនេះ មានអ្នកចូល comment សួរថា “ម៉េចអ៊ីចឹងបង?” ភ្លាមៗនោះ តារារូបនេះ បានឆ្លើយតបយ៉ាងខ្លីថា “លក់ហើយអូនដូរមុខរបរ អូន លក់ទាំងអស់ អាចចេញបាន ៣រោង”។ មានម្នាក់ទៀត ចូល comment ថា “ម៉េចអ៊ីចឹងប្អូន ខាតច្រើនណាស់” ខាត់ សុឃីម បានតបថា “មិនគិតទេលោកបង ចង់ឈប់ភ្នួងតែម្តង លោកបង នៅតែភ្លេង និងច្រៀងបានហើយ”។

ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដូចនេះបើសិនជាបងប្អូនណាចង់បាន សូមទំនាក់ទំងលេខរបស់គាត់ ដែលបានបញ្ជាក់ជូនខាងលើ៕

Related posts

Leave a Comment