ដាច់ផ្ងារម្មង! បែកធ្លាយរូបភាព ខេម កាលពី១៧ឆ្នាំមុន ថែមទាំងភ្ជាប់សារដ៏ចាក់ដោតមួយថា

មុននេះបន្តិច នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ ខេម បានទំលាយរូបមួយសន្លឹក ដែលបានថតកាលពី១៧ឆ្នាំមុន ព្រមទាំងភ្ជាប់សារដ៏ចាក់ដោតអារម្មណ៍មួយថា៖ “១៧ឆ្នាំមុនមួយបប្រិចភ្នែកសោះ ជីវិតមើលមិនឃើញមែន ចឹងកុំឧស្សាហ៍មេីលងាយគេពេក”។

ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា “17ឆ្នាំមុន សង្ហាម្លេសបង” អ្នកខ្លះទៀតបន្ថែមថា “ចុមអាយដល ស្អាតតាំងពីក្មេងហ្មង”។ នៅមិនទាន់អស់ទេនៅម្នាក់ទៀតលាន់មាត់ថា “មេីលសឹងតែមិនស្គាល់ បង ខេមសោះ”។

ព្រមទាំងនៅមាន comment ជាច្រើនទៀតដែលបង្ហាញពីការភ្ញាក់ផ្អើលក្រោយឃើញរូបនេះ៕សូមរំលឹកផងដែរថា ខេម គឺជាតារាចម្រៀង សម្លេងស្អក ដែលកំពុងមានឈ្មោះល្បីល្បាញ និងមានប្រជាប្រិយភាពម្នាក់ ដោយនៅតែ ទទួលបានការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់មហាជនទូទៅ ។

បទជាច្រើនរប់ស់តារាម្នាក់នេះ នៅតែឮគេចាក់ស្តាប់ជាហូរហែ មិនចេះធុញទ្រាន់ឡើយ ជាពិសេសនោះ គឺបទមនោសញ្ចេតនា។ សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment