ទោះបីជានៅលើរទេសរុញមែន ពៅ បញ្ញាពេជ្រ ប្រើជីវិតសប្បាយៗ ចំនែកថ្ងៃចូលឆ្នាំចិននេះវិញ កញ្ញាបង្ហោះសារកំប្លែងៗ លេងជាមួយមហាជនថា…

ប្រិយមិត្តពិតជាស្គាល់ហើយ កញ្ញា ពៅ បញ្ញាពេជ្រ ដែលជាអតីតតារាចម្រៀងដ៍ល្បីល្បាញមួយរូប បើទោះជានាងពិការអង្កុយលើរទេះរុញមែន តែនាងនៅតែខិតខំប្រឹងប្រែងរស់ ដោយបានលក់អីវ៉ាន់តាមអនឡាញ ដើម្បីជីវភាព និងព្យាបាលជំងឺ។

ដោយឡែក បើតាមគណនីរបស់នាងនៅថ្ងៃបុណ្យចូលឆ្នាំចិនតឆ្នាំនេះវិញ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះរូបភាពជាច្រើនអង្គុយលើរទេះរុញ បង្ហាញស្នាមញញឹម ហើយកញ្ញាក៏បានពោលពាក្យថា “នំាណាដូចឆ្នាំណា អត់ដែលបានអាំងប៉ាវហ្នឹងគេ មានអ្នកណាហ្ន៎ចិត្តល្អអោយតិចក៏បានច្រើនក៏បាន នេះលេខ ABA 001392739 PEOU SREYPICH វេរមកកំពុងចាំ អាំងប៉ាវទ័រៗ😘”។

ក្រោយឃើញបែបនេះ មហាជនកាន់តែផ្តល់កម្លាំងចិត្តអោយកញ្ញាកាន់តែខ្លាំង និងជូនពអោយការរកស៊ីរបស់កញ្ញាកាន់តែកាក់កប ឯជំងឺរបស់កញ្ញា កាន់តែបានធូស្រាលឡើងៗ៕

Related posts

Leave a Comment