វីរៈ និច្ច​ ថា រស់នៅ​ត្រូវ​អោបក្រសោប​ភាព​សប្បាយ​រីករាយ អ្នកគាំទ្រឆ្លើយវិញដាច់ផ្ងារ

ភ្នំពេញ ៖ ដើម្បី​ជាការ​ដាស់តឿន​ខ្លួនឯង ហើយក៏​ដើម្បី​ជាការ​ចែករំលែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អ្នកគាំទ្រ​ខ្លួន ដែល​រស់នៅ​អោបក្រសោប​ជាមួយ​ទុក្ខ​ព្រួយ​នោះ តារាចម្រៀង​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក កញ្ញា​វីរៈ និច្ច បាន​លើកឡើងថា រស់នៅ​ត្រូវ​អោបក្រសោប​ភាព​សប្បាយ​រីករាយ អោយ​បាន​ច្រើនជាង​កើតទុក្ខ។

ការ​បង្ហោះ​Cation បែបនេះ តាមរយៈ​ការ​បញ្ចេញមតិ​ខាងក្រោម​ផុស អ្នកគាំទ្រនាង ​មិនបាន​និយាយ​អ្វី​ទាក់ទង​នឹង​Cation​នោះឡើយ តែ​ពួកគេ​បាន​សរសើរ​ពី​រូប​សម្រស់​ដ៏​ស្រស់ស្អាត​របស់​នាង​ទៅវិញ​។​

ជា​រឿងៗ​តារាចម្រៀង​នៅ​ផលិតកម្ម​សាន់​ដេ​រូបនេះ តែងតែ​បង្ហាញ​នូវ​រូបភាព​ដ៏​ទាក់ទាញ​របស់ខ្លួន​នៅតាម​បណ្ដាញ​សង្គម​អ៊ី​ន​ស្តា​ក្រាម និង​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​ប្រុសៗ​លួច​សម្លឹង​មិន​ដាក់​ភ្នែក​នោះទេ​។ ក្រៅពីនេះ នាង​ក៏បាន​និយាយ​ពាក់ព័ន្ធ​នឹង​ភាពជោគជ័យ​ផងដែរ​។​

ជាក់ស្ដែង​កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅនេះ នាង​បាន​បញ្ជាក់​ថា «​ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើការ​ដើម្បី​ភាពជោគជ័យ​របស់​អ្នក​ទេ​អ្នក​ក៏​មិន​សម​នឹង​ទទួល​វា​ដែរ​។​ អ្នក​ដែល​ទទួល​បាន​ជោគជ័យ​គឺ​ផ្តោត​អារម្មណ៍​ងប់ងុល​និង​ខិតខំ​»​។​

ជាការ​កត់សម្គាល់​មួយ​រយៈចុង​ក្រោយនេះ ពោល​តាម​តាំងពី​ជំងឺ​កូ​វីដ​រាតត្បាត​កើតឡើង​ក្នុងប្រទេស​កម្ពុជា វីរៈ និច្ច បាន​ងាក​មករក​ស៊ីលក់​ផលិតផល​កែ​សម្រស់​តាម​អន​ឡាញ ជាមួយ​ពូ​របស់​នាង គឺ​លោក ខាត់ ជេ​ម។

ជាមួយនឹង​ការលក់​ផលិតផល​រក្សា​សម្រស់​នេះ ហើយ ជាហេតុ​នាំអោយ​តារា​រូបនេះ​បានប្រែក្លាយ​រូបរាងកាយ​និង​សម្រស់​របស់​នាង​កាន់តែ​ស្អាត​និង​ទាក់ទាញ ជាមួយនឹង​រូប​សម្រស់​ពី​ធម្មជាតិ​ផង​នោះ។

ជាមួយនឹង​រូប​សម្រស់​ដ៏​ស្រស់​សោភា​នាពេលនេះ មកទល់ពេលនេះ វីរៈ និច្ច ហាក់​មិនទាន់​លិចលឺ​ពី​ចំណង​ស្នេហ៍​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ក្រៅតែពី​ល្បី​មួយ​ប្រាវ​ថា បាន​បង្កាត់ភ្លើង​ស្នេហ៍​ក្រៅ​ឆាក​ជាមួយ​តារាចម្រៀង​រួម​ទ្រនំ​គឺ​នាយ ចឺម រួច​ក៏​ស្ងប់ស្ងាត់​ទៅវិញ​នោះ។

យ៉ាងណា​គេ​នៅតែ​ជឿ​ថា តាមរយៈ​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង​នាពេលនេះ គ្មាន​អ្នកណា​ជឿ​ទេ​ថា តារា​រូប​នេះ​មិន​មាន​បុរស​ណា​តាម​សុំ​ស្នេហ៍​នោះ​ឡើយ គ្រាន់តែ​នាង​មិន​បង្ហាញ​ប៉ុណ្ណោះ៕

Related posts

Leave a Comment