ខាត់ សុឃីម ប្រកាសលក់ឡៃឡុង បិទសម្អាងការដែលបោះទុនដល់ទៅ ១០ម៉ឺនដុល្លារ

ថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងដោយតារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសលក់ ឡៃឡុង សម្ភារ សម្អាងការរបស់អ្នកនាង ដែលកន្លងមកមានការបោះទុនអស់ជាច្រើនម៉ឺនដុល្លារ ឯណោះ ។

ស្របពេលពិធីមង្គលការនានា នៅតែបន្តពន្យារពេលដើម្បីទប់ស្កាត់ និង ជៀសវាងការរីករាលដាលនៃជំងឺកូវីដ១៩ ពេលនេះតារាចម្រៀងពហុជំនាញ ខាត់ សុឃីម បានប្រកាសបិទសម្អាងការដោយធ្វើការលក់ឡៃឡុង សម្ភារ ទាំងអស់តែម្តង ។

ក្នុងនោះ ខាត់ សុឃីម បានបញ្ជាក់ថា ដើមចំណាយអស់ដល់ទៅ ១០ម៉ឺនដុល្លារ តែនាងលក់ឡៃឡុងតែ ២ ម៉ឺនដុល្លារទេ ។ ខាត់ សុឃីម បានបន្ថែមថាមូលហេតុដែលអ្នកនាងលក់ ដោយសារតែមិនមានអ្នកមើលការខុសត្រូវ ម្យ៉ាងនាងត្រូវដូរមុខរបរថ្មីផងដែរ ។

ទោះជាយ៉ាងនេះក្តី ខាត់ សុខឃីម មិនបានបញ្ជាក់ថាមុខរបរថ្មីរបស់នាងជារបរអ្វីឡើយ ។ កន្លងមក ខាត់ សុឃីម ក៏ជាអ្នកសិល្បៈដែលមានមុខរបរក្នុងដៃជាច្រើនមិនធម្មតាដែរ ។ ថ្មីៗនេះ តារាពហុជំនាញ រូបនេះក៏ទើបលេចមុខនៅក្នុងកម្មវិធីថ្មីមួយនៅស្ថានីយទូរទស្សន៍ជាតិកម្ពុជាដែលមានឈ្មោះថា «ស្បៃរាត្រី» ដោយនាងចាប់ដៃគូជាមួយតារាកំប្លែង ចាប ចៀនដែលបានដំណើរការកាលពីថ្ងៃទី ២៣ កន្លងទៅ ។ ជាច្រើនឆ្នាំ មកហើយដែល ខាត់ សុឃីម ខកខានក្នុងការធ្វើពិធីការិនិតែយ៉ាងណានាងរំពឹងថាកម្មវិធីថ្មីនេះនិងទទួលបានការគាំទ្រពីសំណាក់មហាជន ៕

Related posts

Leave a Comment