ជួយស៊ែរឲ្យបងប្អូនខ្មែរបានដឹងផង ! ក្រុមហ៊ុនកូរ៉េប្រកាសស្វែងរក គល់ស្លឹកគ្រៃ រំដេង ស្លឹកចេក និងត្រយ៉ូងចេក ដើម្បីនាំចេញទៅទីផ្សារកូរ៉េ

ក្រុមហ៊ុន Hyundai Agro (Cambodia)ដែលជាក្រុមហ៊ុននាំចូលបន្លែនិងផលិតផលកសិកម្មកម្ពុជាទៅកូរ៉េ បានប្រកាសស្វែងរកផលិតផលដំណាំ៤ ប្រភេទសម្រាប់នាំចេញទៅក្រៅមានដូចជា៖ គល់ស្លឹកគ្រៃ,រំដេង,ស្លឹកចេកនិងត្រយ៉ូងចេក។ សូមពិនិត្យមើលព័ត៌មានលម្អិតលើខ្លឹមសារទាំងស្រុងរបស់ក្រុមហ៊ុន Hyundai Agro (Cambodia)៖

ក្រុមហ៊ុនកំពុងស្វែងរកចំការដែលមានផលដំណាំក្នុងចំការស្រាប់ ដើម្បីយកផលិតផលទាំងនោះនាំចេញទៅក្រៅប្រទេសមានដូចជា៖
-គល់ស្លឹកគ្រៃ(ទំហំគល់ ២.២cm-២.៥cm)
-រំដេង(ពូជសាច់ស)
-ស្លឹកចេក(ស្លឹកចេកណាំវ៉ា)
-ត្រយ៉ូងចេក(ត្រយ៉ូងចេកណាំវ៉ា)

រាល់ដំណាំទាំងនោះមុននឹងទទួលទិញ ក្រុមហ៊ុននឹងចុះពិនិត្យផលិតផលនិងសិក្សាបច្ចេកទេសដើម្បីអោយត្រូវនឹងស្តង់ដានាំចេញទៅក្រៅប្រទេស។ ពេលនេះជាឱកាសសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករនិងម្ចាស់ចំការ អាចសហការនឹងក្រុមហ៊ុនយកដំណាំទាំងនោះនាំទៅប្រទេសខាងក្រៅ។ ប្រសិនមានចំណាប់អារម្មណ៍ទំនាក់ទំនងមកលេខទូរស័ព្ទ 016 888 646 / 096 839 5555 ឬអាចផ្ញើអាសយដ្ឋាននិងលេខទូរស័ព្ទមកកាន់ Facebook Page Hyundai Agro(Cambodia)៕

Related posts

Leave a Comment