ជាប់នៅអូស្ត្រាលីយូរ ជាតិ សុច្ចកា ត្អូញថាគ្មានកន្លែងណាល្អកក់ក្តៅដូចនៅផ្ទះ…

រហូតមកដល់ពេលនេះតារាចម្រៀងពន្លកថ្មី ជាតិ សុច្ចកា នៅតែបន្តជាប់នៅក្នុងប្រទេសអូស្ត្រាលីនៅឡើយ ។ តារាចម្រៀងវ័យក្មេងរូបនេះតែងត្អូញត្អែរប្រាប់មិត្តភក្តិថានឹកស្រុកកំណើតជាពិសេសឆាកច្រៀងតែម្តង អាចនិយាយថាគ្មានកន្លែងណាល្អ និង ស្រួលរស់នៅដូចផ្ទះរបស់ខ្លួននោះទេ ។

គេចាំបានថា ជាតិ សុច្ចកា បានចេញទៅសម្តែងជាលើកដំបូងនៅប្រទេសអូស្ត្រាលីកាលពីដើមខែមីនា ដែលតាមគម្រោងនាងច្រៀងនៅទីនោះតែរយៈពេលបួនសប្តាហ៍តែប៉ុណ្ណោះ តែដោយសារកូវីដ១៩ មិនទាន់ស្ងប់ពេលនេះ ជាតិ សុច្ចកា នៅតែបន្តជាប់នៅទីនោះ បើទោះបីការសម្តែងរបស់នាងបានបញ្ចប់ជិតពីរខែហើយក្តី ។

តារាចម្រៀងរូបនេះបានត្អូញថានាងពិតជានឹកស្រុកកំណើតណាស់ គ្មានកន្លែងណាកក់ក្តៅដូចនៅផ្ទះរបស់ខ្លួនទេ តែធ្វើម៉េចបើនាងស្ថិតនៅក្នុងស្ថានភាពបែបនេះទៅហើយ ។ ជាតិ សុច្ចកា នៅតែមិនទាន់ដឹងថាពេលណានាងអាចត្រលប់មកស្រុកកំណើតវិញបានឡើយ ។

ដោយសារសំងំនៅតែក្នុងផ្ទះនោះ គេសង្កេតឃើញ ជាតិ សុច្ចកា កាន់តែមានរូបរាងធាត់ទ្រលុកទ្រលន់ បែកសាច់ និង ឡើងគីឡូប្លែកជាងមុន ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ស្ទើរគ្រប់គ្នា ។ ក្នុងនោះក៏មានការចម្អន់លេងសើចពីសំណាក់មិត្តភក្តិថា មិនបាច់មកស្រុកខ្មែរទេរកគូស្នេហ៍រស់នៅទីនោះតែម្តងទៅ

Related posts

Leave a Comment