មនុស្សស្រីគ្រប់រូប តែងតែប្រាថ្នាចង់បានមនុស្សប្រុសម្នាក់ដែលមានចិត្តស្មោះត្រង់ (មិនចេះខូចខិល សាវ៉ា) ចេះយល់ចិត្ត ក៏ដូចជាយកចិត្តទុកដាក់ មានទំនួលខុសត្រូវ មានរូបរាងស្រស់សង្ហារ និងមានជីវភាពសមរម្យ មកធ្វើជាគូជីវិតរបស់ខ្លួន តែចំពោះមនុស្សប្រុសដែលមានគ្រប់លក្ខណៈសម្បត្តិបែបនេះ អាចនិយាយបានថាមិនសូវមានច្រើននោះទេ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ កំពុងធ្វើឲ្យមិត្តៗយុវវ័យ មានចិត្តច្រណែនយ៉ាងខ្លាំង ខណៈដែលអ្នកទាំងពីរមិនត្រឹមតែមានរូបសម្ភស្សស្រស់ស្អាត និងសាកសមនឹងគ្នានោះទេ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះខាងប្រុសថែមទាំងជាបុរសម្នាក់ដែលមានលក្ខណៈសម្បត្តិល្អទាំងព្រមផងដែរ ដែលធ្វើឲ្យខាងស្រីព្រមបេីកបេះដូងដោយមិនរុញរានោះទេ បេីទោះបីជាទេីបតែស្គាល់គ្នានោះ ហេីយកាលពីម្សិលមិញនេះ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ គូស្នេហ៍មួយគូនេះក៏បានរៀបចំពិធីភ្ជាប់ពាក្យ ដេីម្បីភ្ជាប់ចំណងស្នេហ៍ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនក្រមុំដែលមានឈ្មោះ LY Lyy បានមានការរៀបរាប់ថា៖«មិនចង់អួតទេ ស្គាល់គ្នា2ថ្ងៃម៉ាក់ប៉ាអោយរាប់អានគ្នា Chat ជាមួយគ្នាបាន2ថ្ងៃខាងប្រុសសុំស្រលាញ់ (ស្អាតហើយចរឹតល្អទៀតមានតែOkនឹងហើយ) មិនដែលជួបប្រទះទេប្រុសអីពេញលក្ខណៈចឹង ស្រា ល្បែង មិនចេះ តែរឿងស្រីដូចមិនសូវជឿសោះ។
តាំងពីស្រលាញ់គាត់មកមិនដែលធ្វើអោយទឹកភ្នែកម៉េចទេ ស្រីក៏មិនដែលឆាតជាមួយ ចង់ទៅលេងបាល់ក៏មិនហ៊ានព្រោះខ្លាចអូននៅម្នាក់ឯង ទាល់អូនរវល់បានទៅលេង take care អូនគ្រប់រឿង គ្រប់យ៉ាង មិនដែលធ្វើអីអោយទាស់ចិត្តម្តងទេ ទោះវ៉ៃ មួល ខាំ ទះ មិចក៏អត់ដែលខឹង ស្រែកដាក់អូនដែរ ពេលអូនឈឺនៅក្បែអូន ចង់ញ៊ាំអីទៅយកមកអោយហើយបញ្ចុកទៀត មិនរអ៊ូមួយម៉ាត់សោះ
រៀបរាប់ពីបងមិនអស់ទេបើល្អយ៉ាងហ្នឹង តែក៏អរគុណដែលមិនយកអូនលេងសើចហើយថែមទាំងបានបំពេញមុខមាត់អូន។ អរគុណម៉ាក់ប៉ានិងបងប្អូនទាំងសងខាងដែលមិនជំទាស់នឹងបានផ្តល់ក្តីស្រឡាញ់យ៉ាងកក់ក្តៅមកអោយខ្ញុំ បើមានមនុស្សល្អក្បែរខ្លួនហើយគួរតែចេះរក្សា កុំអោយបាត់បង់ហើយទើបស្តាយក្រោយ I love you for a million reason Sar Rit 23.03.20/24.05.20»។