គួរឲ្យស្រលាញ់ទាំងម៉ាក់ទាំងកូន! ក្រោយសម្រាលមិនទាន់បានប៉ុន្មានផង ពេជ្រ សូលីកា ប្រែប្រួល ស្រស់ស្អាត ប្លែកណាស់ ចំណែក ហង្ស អ៊ារី វ៉េនស្ដេ វិញ មុខមាត់គួរឲ្យស្រឡាញ់ដល់ហើយ…(មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកគាំទ្រជាច្រើន ពិតជាជ្រាបច្បាស់ហើយថា តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។

កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យខ្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។

ក្នុងនោះផងដែរ គេបានឃើញ លោក Han Khim ត្រូវជាស្វាមី ពេជ្រ សូលីកា មានការយកចិត្តទុកដាក់ ថែទាំ ប្រពន្ធកូនខ្លួន បានយ៉ាងល្អ ប្រកបដោយភាពស្និតស្នាល មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

ក្រោយសម្រាលមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញ សម្រស់របស់ តារាចម្រៀងរូបនេះ ប្រែប្រួល ស្រស់ស្អាត ប្លែកណាស់ ចំណែក ហង្ស អ៊ារី វ៉េនស្ដេ វិញក៏មិនណយប៉ុន្មានដែរ មុខគួរឲ្យគ្រឺតដល់ហើយ។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយកូនប្រុសជាទីស្រឡាញ់របស់ខ្លួនក្នុងឈុតសំលៀកបំពាក់ពណ៌ផ្កាឈូក ពិតជាស្រស់ស្អាតណាស់ ចំណែកកូនប្រុស តារារូបនេះ កាន់តែប្រែប្រួលមុខមាត់ គួរឲ្យស្រឡាញ់ណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា រូបភាពស្អាតៗ ខាងក្រោននេះ ​៖

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment