អត់ខ្វល់រឿងចចាមអារ៉ាម កែវ ចាន់និមល ងាកមកលេងស្ទីលសក់ការ៉េខ្លី ស្អាតប្លែក!

ទោះបីចុងក្រោយនេះពិធីការិនី កែវ ចាន់និមល ពើបប្រទះរឿងមិនល្អមួយចំនួនក៏ពិតមែន តែនាងហាក់មិនមានការខ្វល់ខ្វាយ ឬ បកស្រាយអ្វីឡើយ ។ យ៉ាងណាមិញថ្មីៗនេះ ពិធីការិនីរូបនេះបានងាកមកលេងស្ទីលតុបតែងខ្លួនប្លែកៗ និង ទាន់សម័យ មើលទៅពិតជាស្រស់ស្អាត មិនចាញ់យុវវ័យប៉ុន្មានឡើយ ។

កែវ ចាន់និមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងទូរទស្សន៍ហង្សមាស ដោយភាគច្រើនលេចមុខនៅក្នុងកម្មវិធីធំៗ និង កម្មវិធីផ្សាយផ្ទាល់ផងដែរ ។ មិនត្រឹមតែជាពិធីការិនីឆ្នើមប៉ុណ្ណោះទេ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានការតុបតែងខ្លួនសមសួនថ្លៃថ្លូរទៀតផង ។

អ្វីដែលចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ កែវ ចាន់និមល បានងាកមកប្តូរស្ទីលតែងខ្លួនបែបយុវវ័យទាន់សម័យ មិនថាម៉ូដសម្លៀកបំពាក់ ឬ ម៉ូដសក់នោះទេ ។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ កែវ ចាន់និមល បានប្តូរមកលេងស្ទីលពាក់សក់ការ៉េខ្លីពណ៌មាសស្រាលដែលមើលទៅពិតជាស្រស់ស្អាត និង ក្មេងប្លែកជាងមុន រហូតមានការលាន់មាត់ពីសំណាក់អ្នកគាំទ្រស្ទើរគ្រប់គ្នាពីភាពទាក់ទាញរបស់ពិធីការិនីរូបនេះ ទោះបីជាមានវ័យច្រើន និង មានកូនហើយក្តី ។ គួរឱ្យដឹងថា កែវ ចាន់និមល កាន់តែងាកមកបង្កើនស្ទីលនៃការតែងខ្លួន ក្រោយពីនាងពើបប្រទះនូវរឿងមិនល្អជាបន្តបន្ទាប់ ៕

Related posts

Leave a Comment