អស់ចម្ងល់ ហេង ចន្ថា ស្រាយមូលហេតុភ្ជាប់ពាក្យមិនបង្ហាញមុខកូនកលោះ តាមពិតអ៊ីចឹងសោះ!

រហូតមកដល់ពេលនេះមួយសប្តាហ៍ទៅហើយដែលតារាសម្តែងរូបស្រស់ ហេង ចន្ថា បានភ្ជាប់ពាក្យស្ងាត់ៗដោយមិនមានការអញ្ជើញអ្នកសិល្បៈចូលរួម ហើយក្នុងនោះស្រីស្អាតរូបនេះថែមទាំងមិនទម្លាយមុខមាត់របស់គូដណ្តឹងថែមទៀត ។គេចាំបានថា ហេង ចន្ថា បានទម្លាយរូបភាពភ្ជាប់ពាក្យរបស់នាងនៅក្នុងអ៊ិនស្តារក្រាមកាលពីថ្ងៃទី ១៧ តែយ៉ាងណានាងបាន

បិទមុខកូនប្រុស ។ មិនថាមិត្តភក្តិក្នុងសិល្បៈ ឬ អ្នកគាំទ្រសុទ្ធតែសម្តែងការភ្ញាក់ផ្អើលនៅពេលឃើញរូបភាពភ្ជាប់ពាក្យរបស់អតីត Miss Grand Cambodia ហេង ចន្ថា ដែលធ្វើឡើងដោយស្ងប់ស្ងាត់បែបនេះ ។អ្វីដែលមិនគួរឱ្យជឿនោះ ហេង ចន្ថា បានប្រាប់អ្នកយកព័ត៌មានយើងថា ពិធីភ្ជាប់ពាក្យរបស់នាងមិនមែនជារឿងពិតនោះទេ នេះគ្រាន់តែជាឈុត

នៅក្នុងការថតរឿងថ្មីប៉ុណ្ណោះ ។ ទោះជាយ៉ាងនេះក្តី ហេង ចន្ថា មិនបានបញ្ជាក់ថា ឈុតភ្ជាប់ពាក្យរបស់នាងនេះនៅក្នុងរឿងអ្វីឡើយ ។ ការលើកឡើងរបស់ ហេង ចន្ថា នៅតែធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្ត ព្រោះពិធីភ្ជាប់ពាក្យមានរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត ជាពិសេសមានដាក់ឈ្មោះកូនស្រី ហេង ចន្ថា ជាឈ្មោះពិតរបស់នាង ។អ្វីដែលចាប់អារម្មណ៍នោះ តាំងពីបង្ហាញឈុតភ្ជាប់ពាក្យមក ហេង ចន្ថា បានចំណាយពេលដើរលម្ហែនៅតាមតំបន់ទេសចរណ៍នានាជាបន្តបន្ទាប់ ដែលមានដូចជាកោះកុង និង មណ្ឌលគីរី ជាដើម ៕

Related posts

Leave a Comment