ស្ងាត់ៗ មួយមួយ សម្រាលកូនទីពីរបាត់ ប៉ុន្តែអត់ខ្វល់រឿងបង្ហាញមុខប្តី

ស្ងាត់ៗអតីតពិធីការិនីសាច់សខ្ចី មួយ មួយ បានសម្រាលកូនទីពីរដោយជោគជ័យកាលពីពេលថ្មីៗនេះ នៅមន្ទីរពេទ្យឯកជនមួយ ហើយទោះបីមិនបានបង្ហាញមុខស្វាមីនិង រៀបការតាមប្រពៃណីខ្មែរក្តី តែជីវិតរបស់ មួយ មួយ ពោរពេញទៅដោយក្តីសុខ និង សុភមង្គលជាខ្លាំង ។សម្រាប់កូនស្រីទីពីរនេះ មួយ មួយ បានដាក់ឈ្មោះ មរកត ដែលមានមុខមាត់

ស្រស់ស្អាតគួរឱ្យក្នាញ់ មិនចាញ់កូនច្បងប៉ុន្មានឡើយ ។ ពេលនេះដែរ មួយ មួយ និង កូនស្រីមានសុខភាពល្អជាធម្មតា ។ ការទទួលសមាជិកថ្មីរបស់ មួយ មួយ ក៏ទទួលបានការសាទរពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រជាច្រើន ។ មានកូនជាបន្តបន្ទាប់ដល់ទៅពីរ តែស្រីស្អាតរូបនេះមិនដែលបង្ហាញមុខមាត់ពិតប្រាកដរបស់ស្វាមីនាងជាចំហឡើយ ។មួយ មួយ

ធ្លាប់ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងគួរសមដែរ តែក្រោយមកនាងក៏បានបន្សាត់ខ្លួនចេញពីអាជីពនេះដោយងាកទៅប្រកបរបររកស៊ីដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ៕

Related posts

Leave a Comment