ស្នេហាថ្មី អ្នកមេម៉ាយ Pat និងកម្លោះក្មេង កាន់តែជ្រាលជ្រៅ ដល់ថ្នាក់ធ្វើរឿងនេះមុខកូន (មានវីដេអូ)

ថៃ៖ បើទោះបីជា ជីវិតគូស្វាមីភរិយា របស់តារាសម្ដែងស្រី នាង Pat Napapa ត្រូវបានបញ្ចប់ ដោយភាពសោកសៅ ហើយថែមទាំងបន្សល់នូវកូនប្រុសមួយក៏ដោយ តែមួយរយៈចុងក្រោយមកនេះ ជីវិតផ្ទាល់ខ្លួនរបស់នាង ហាក់ដូចជាភាពស្រស់បំព្រងឡើងវិញ ដោយបានទាក់ទងនឹងកម្លោះសង្ហាវ័យក្មេង ដែលមានអាយុតិចជាងនាង ដល់ទៅ ១០ ឆ្នាំ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីបង្ហាញមុខមាត់គូស្នេហ៍វ័យក្មេងរូបនេះ នាងក៏បានបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែមជាមួយគ្នា ជាច្រើន ឲ្យហ្វេនបានទស្សនា ដែលធ្វើឲ្យហ្វេនៗទាំងនោះកាន់តែមានភាពសប្បាយរីករាយ ដែលបានឃើញ អាយដលរបស់ខ្លួន មានសេចក្ដីសុខ និងសុភមង្គល សាជាថ្មីម្ដងទៀត។

លើសពីនេះទៅទៀត កាលពីថ្មីៗនេះ នាងបានធ្វើឲ្យមនុស្សជាច្រើន មានភាពភ្ញាក់ផ្អើល និងរំភើបជំនួស ដោយនាងបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ នាងបានបង្ហាញពីម្ហូបអាហារជាច្រើន ហើយព្រមទាំងមានវត្តមាន កូនប្រុស និងគូស្នេហ៍វ័យក្មេងរបស់នាង ផងដែរ តែអ្វីដែលគួរឲ្យចាប់អារមុ្មណ៍បំផុតនោះគឺ នាងស្រាប់តែយកម្ហូបអាហារនោះ មកបញ្ចុកគូស្នេហ៍របស់ខ្លួន យ៉ាងផ្អែមល្ហែម ដែលអ្នកណាៗបានឃើញហើយពិតជាច្រណែនគ្រប់ៗគ្នា ជាពិសេស ក្រោយពីបានឃើញបែបនេះ ហ្វេនៗកាន់តែត្រេកអរ​ ក៏ដូចជាជូនពរឲ្យអ្នកទាំងពីរក្លាយជាគ្រួសារតែមួយ ក្នុងពេលឆាប់ៗនេះ ផងដែរ៕

Related posts

Leave a Comment