មិនដឹងសោះថា តូតា និង សាឡាត់ ស្រីឡាង ជាមិត្តភក្តិជិតស្និទ្ធគ្នា យ៉ាងនេះសោះ

(ភ្នំពេញ)៖កញ្ញា តូតា និងកញ្ញា សាឡាត់ ស្រីឡាង ជាតារាស្រី រះក្នុងវិស័យសិល្បៈខុសពេលគ្នា ក្នុងអាជីពជាតារាសម្ដែង ដែលអាចនិយាយបានថា តូតា​ជាតារារៀមច្បង។ យ៉ាងណាមិញ តារាទាំងពីរនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ គេសង្កេតឃើញថា កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះរូបមួយចំនួននៅលើបណ្ដាញសង្គម Instagram របស់ខ្លួន ជាមួយនឹងរូបភាពស្និទ្ធស្នាលគ្នាខ្លាំង និងកញ្ញា តូតា ។

ដោយឃើញបែបនេះ មានប្រិយមិត្តជាច្រើនបានភ្ញាក់ផ្អើលនឹងលាន់មាត់ថា «មិនដែលដឹងថាអ្នកទាំងពីមានទំនាកទំនងជិតស្និទ្ធគ្នាយ៉ាងនេះសោះ» នេះបើតាមComment ពីអ្នកគាំទ្ររបស់ពួកគេ ៕

Related posts

Leave a Comment