ម្នាក់ទៀតហើយ នារីដ៏ស្រស់ស្អាតម្នាក់បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួន ទាំងវ័យក្មេងដោយ ច ង ក

កាលពីព្រឹកមិញនេះ វេលាម៉ោង ៨៖០០ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍ ប ង្ក ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយនារីដ៏ស្រស់ស្អាតម្នាក់ ស ង្ស័ យ មានវិបត្ដិផ្លូវចិត្ដ (Depression) បានសម្រេចចិត្ដបញ្ចប់ជីវិតរបស់ខ្លួន ដោយ ច ង ក ធ្វើ អ ត្ដ ឃា ត ស្ថិតនៅចំណុចបេនរ៉ឺម៉ក ខាងលិចផ្សារតាកែវស្ថិតក្នុង ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ជន រង គ្រោះ មានឈ្មោះ ចន្ធា ភេទស្រី អាយុ៣១ឆ្នាំ ស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងនោះដែរ បើតាមប្រភពពី សា ច់ ញាតិ នៃ ស ព បានឲ្យដឹងថា៖”រយៈពេល២ទៅ៣ថ្ងៃមកហើយ ប្អូនស្រីគាត់ចេះតែត្អូញត្អែរថាពិបាកចិត្តណាស់។ ដោយនៅព្រឹកកើតហេតុគាត់ឆ្ងល់ព្រោះអត់ឃើញប្អូនរៀបឥវ៉ាន់លក់ដូរ ដោយមានការ ស ង្ស័ យ ក៏ឡើងទៅមើលនៅលើផ្ទះ ក៏ឃើញប្អូនស្រី ច ង ក ស្លា ប់ បា ត់ ទៅហើយ”។

ជាមួយគ្នានេះដែរ ក្រឡែកមកមើលគណនី ហ្វេសប៊ុករបស់ ជន រង គ្រោះ ខាងលើវិញ ដែលគាត់ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Khoeung Chanthea ដែលនៅយប់មុនពេលកើតហេតុ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ខ្លួនបាន Add Story នូវរូបភាពភ្ជួរសេរ៉ូម ដោយដាក់ពាក្យថា៖”នាំតែទុក្ខអោយគេ” ហើយក៏មានរូបមួយទៀតដាក់ថា៖” So Depression”។ ក្រោយមកដល់វេលាម៉ោងប្រមាណ ៧៖១៣យប់ ថ្ងៃដដែល ខ្លួនបានបង្ហោះសារចុងក្រោយថា៖”Good Night”។ ជាចុងក្រោយ នាងក៏បានតបខមិន មិត្ដភក្ដិរបស់នាងម្នាក់ ដែលមានខ្លឹមសារ៖”ទីបំផុតបានសម្រាកហើយ ស្រលាញ់ហែងណាស់”។

Related posts

Leave a Comment