វីវរធំ! អ្នកនាង​ ខាត់​ សុឃីម​ កំពុងជួបទុក្ខធំ​ ខណៈ​ប្រកាសលក់​សម្ភារៈ​សំអាង​ និងភ្នួងទាំងអស់ឡៃឡុងៗព្រោះតែរឿងមួយ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ដែល​មាន​សមត្ថភាព​បកស្រាយ​បទ​ចម្រៀង​គ្រប់​ទម្រង់​សិល្បៈ​ទាំង​សម័យ ប្រពៃណី និង​បុរាណ អ្នក​នាង សុ​ឃី​ម ដែល​ជាប់​រហ័ស​នាម​តារា​មាន​ប្តី​ក្មេង​ជាង​វ័យ​ថ្មី​ៗ​នេះ​មិនដឹង​ជា​ពើបប្រទះ​នូវ​រឿង​អ្វី​នោះ​ទេ បានជា​អ្នក​នាង​ប្រកាស​ថា អ្នក​នាង​នឹង​ឡាយ​លក់​សម្ភារៈ​សំអាងការ​ឡៃ​ឡុ​ង​អោយ​អស់ នៅ​សល់​ត្រឹមតែ ២​ម៉ឺន​នោះ​ទេ​នា​រសៀល​ថ្ងៃនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ម្សិលមិញ​នេះ អ្នក​នាង ខាត់ សុ​ឃឹម បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ថា « ថ្ងៃស្អែក​ខ្ញុំ​នឹង​ឡាយ ឡៃ​ឡុ​ង​ភ្នួ​ង​របស់ខ្ញុំ​ចោល​ហើយ ឈប់​បើក​ហើយ​ដើម​10​ម៉ឺន ឥឡូវ​លក់​តែ​2​ម៉ឺន​$​ទេ​» ដោយ​បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង បន្ទាប់​ពី​លឺដំណឹង​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ដែល​នាំ​អោយ​តារាចម្រៀង​អា​យៃ​តាម​ភ្លេង​ការ​រូប​នេះ សម្រេចចិត្ត​លក់​សម្ភារៈ​សំអាង​ទាំងអស់​នៅ​ពេល​នេះ ពីព្រោះ​មិន​មាន​លទ្ធភាព​គ្រប់គ្រង​នៅ​ក្នុង​ហាង​ទាំងមូល ក៏​ដូច​ជា ចង់​បង្កើត​មុខរបរ​ថ្មី​ដែល​ប្រសើរ​ជាង​មុន តែ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ រីឯ​ការ​ច្រៀង​ភ្លេង​ការ​នៅ​តែ​មាន គ្រាន់តែ​ពេល​នេះ​លក់​ភ្នួ​ង​អោយ​អស់​សិន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ប្រិ​យ​មិត្ត​មួយ​ចំនួន​នៅ​តែ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ទៅ​ដល់​តារា​រូប​នេះ​តាម​រយៈ​ការ​ខម​មិន ពីព្រោះ​សំអាងការ​របស់​អ្នក​នាង​ខាត់ សុ​ឃឹម ទទួល​បានការ​គាំទ្រ​ខ្លាំង​នា​ពេល​កន្លង​មក ៕ ប្រភព៖​ កោះសន្តិភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment