ផ្ទួនៗពេកហើយ! ភរិយារត់ចោលមិនបានប៉ុន្មាន ពេលនេះហាង នាយក្រិន ត្រូវបានបិទ ដោយសារតែ….

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា​ តារាកំប្លែងប្រុសមាឌតូច នាយក្រិន ទើបតែលេចលឺដំណឹងមិនល្អ ក្រោយភរិយាជាទីស្រលាញ់ ដែលរួមរស់ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ ដែលមានកូន២រូបដ៏គួរឲ្យស្រលាញ់ បានឈានដល់ការចែកផ្លូវគ្នា លោកត្រូវមើលថែកូនតែ​ឯងយ៉ាងគួរឲ្យអាណិត។

ក្រោយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ត្រូវរកស៊ីចិញ្ចឹមកូនតែឯងផងនោះ ពេលនេះក៏ស្រាប់តែលេចដំណឹងមួយទៀត ស្របពេលដែលហាងរបស់លោកយីហោ «ជួបគ្នានៅហាង​នាយក្រិន» នោះ ត្រូវបានបិទទ្វារហើយ ដោយសារតែលក់មិនដាច់ គ្មានភ្ញៀវចូលដូចមុន ស្របពេលដែលមិនមានប្រាក់បង់ថ្លៃជួលផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមួយរយៈពេលនេះ វីរុសកូរ៉ូណា បានធ្វើការវាយលុក ហាងមួយចំនួនត្រូវបានរាជរដ្ឋាភិបាលប្រកាសឲ្យបិទ មិនឲ្យមានការជួបជុំច្រើន ដើម្បីការពារការឆ្លងផងដែរ។

យ៉ាងណាមិញ ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលកំពុងតែមានទុក្ខហើយ ពេលនេះស្រាប់តែស្ថានភាពយ៉ាប់ជាងមុនទៅទៀត សូម្បីតែប្រាក់ចំណូលប្រចាំថ្ងៃក៏ត្រូវបានបាត់បង់ ខណៈពេលដែលមានការលេចលឺថា តារារូបនេះក៏មានជំងឺ ឈឺថ្កាត់នៅក្នុងខ្លួនឯងដែរ៕

Related posts

Leave a Comment