ក្រោយជួបរឿងគ្រោះភ័យ គ្រួសារLydia កាន់តែមានសុភមង្គល

ថៃ៖ បន្ទាប់ពី​​ជាសះស្បើយ ពីជំងឺ Covid-19 គូស្វាមីភរិយាដ៏ល្បីឈ្មោះ នៅក្នុងវិស័យសិល្បៈកម្សាន្ត នាង Lydia និង លោក Matthew ក៏បានវិលត្រឡប់មកផ្ទះ ហើយបានបន្តជីវិតរស់នៅ យ៉ាងមានក្ដីសុខ ជួបជុំគ្រួសារឡើងវិញម្ដងទៀត ជាពិសេស អ្នកទាំងពីរ ក៏បានវិលមកជួបមុខ កូនៗប្រុសស្រីទាំងពីរ របស់ពួកគេ ផងដែរ។

ដោយឡែក ចាប់តាំងពី បានវិលត្រឡប់មកនៅជុំគ្រួសារបែបនេះ Lydia និង ស្វាមី តែងតែបង្ហោះរូបភាពនៅលើបណ្ដាញសង្គមជាច្រើន ដែលបានបង្ហាញពី ពេលវេលា និងសកម្មភាពដ៏រីករាយ ព្រមជាមួយនឹងស្នាមញញឹម ជាមួយកូនៗរបស់ខ្លួន ថែមទៀតផង។

លើសពីនេះទៅទៀត ថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានបង្ហោះរូបភាពមួយចំនួន ដែលអ្នកទាំងពីរ បាននាំគ្នាធ្វើដំណើរកម្សាន្ត ទៅកាន់ឆ្នេរសមុទ្រ ជាមួយនឹងសមាជិកគ្រួសារ ព្រមទាំងកូនៗទាំងពីរ របស់ខ្លួន ដែលនៅក្នុងនោះដែរ អ្នកទាំងពីរ បានបង្ហាញ ពីសកម្មភាព ដើរកម្សាន្តនៅលើឆ្នេរ ជាមួយកូនៗ យ៉ាងមានសុភមង្គល និងភាពកក់ក្ដៅយ៉ាងខ្លាំង ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានភាពសប្បាយរីករាយ ដោយបានឃើញក្រុមគ្រួសាររបស់អ្នកទាំងពីរ វិលមកជួបជុំគ្នា ដើរលេងកម្សាន្ត បែបនេះ ម្ដងទៀត៕

Related posts

Leave a Comment