ចាក់ដោតណាស់! ពាក្យថាស្រលាញ់យើង​អាចនឹងមានច្រើន​ តែបេី​ហ៊ាននាំ​ចាស់ទុំចូលស្តី​ដណ្ដឹង​គឺត្រូវតែជាបុរសម្នាក់ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានទទួលជ្រាបដឹងហើយថា មនុស្សយើងស្ទេីរតែគ្រប់រូបដែលកើតមកនេះប្រាកដជាមានគូនឹងគេ គ្រាន់តែយូរឬឆាប់តែប៉ុណ្ណោះ។ ចំពោះ​គូ​ជីវិត(ជីវិត​ជាប្តី​ប្រពន្ធ​)​ ​ទម្រាំ​តែរកឃេីញនោះ​ គឺមិនមែនជារឿងដែល​ងាយស្រួល​នោះទេ ដោយម្នាក់ៗត្រូវឆ្លងកាត់នូវរឿងរ៉ាវស្នេហាជាច្រើន ហែរ​ឆ្លង​ឧបសគ្គ​រាប់​មិនអស់​

ហេីយ​ជួបមនុស្សក៏មិនតិចនោះឡើយ។ជាក់ស្តែង ក្រឡេក​មកចាប់​អារម្មណ៍​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ដែលពិតជា​គួរឲ្យ​កោតសរសើរ​បំផុត​ចំពោះ​ក្តី​ស្រលាញ់​របស់​អ្នក​ទាំង​ពីរ​ដែល​ចេះ​ផ្តល់​តម្លៃ​ចំពោះ​គ្នា​ ដោយ​ការ​រៀបចំ​កម្មវិធី​ភ្ជាប់ពាក្យ​ជាដំណាក់កាល​នៃការ​ស្វែងយល់​ចិត្ត​គ្នា​មុនឈានដល់ការ​រៀបអាពាហ៍ពិពាហ៍​

ដែលជា​ពេលវេលា​សាង​អនាគត​គ្រួសារ​ដ៏​មាន​សុភមង្គល​។យ៉ាងណាមិញ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​ក្រមុំ​ដែលមាន​ឈ្មោះ​ Nana Rattanaបាន​បង្ហោះ​នូវ​ទិដ្ឋភាព​ដ៏​មង្គល​របស់​ខ្លួន​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​ ព្រមជាមួយខ្លឹមសារ​រៀប​រាប់​ថា៖

«គូជីវិត Boy មនុស្សប្រុសដែលនិយាយពាក្យថា «ស្រលាញ់» យើងអាចនឹងមានច្រើន តែមនុស្សប្រុសដែលហ៊ានធ្វើបែបនេះគឺមានម្នាក់ទេ។ អរគុណ មិត្តភត្តិ បងប្អូន និង ចាស់ទុំទាំងសងខាងបានចូលរួម»។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment