ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំង ដោយអ្នកនាង ចាន់ កែវនិមល មិនខ្វល់ច្រើនជុំវិញពាក្យចចាមអារ៉ាមមួយចំនួនជារឿយៗតែងតែនាំគ្រួសារដើរលំហែកាយ បង្កការសប្បាយរីករាយ ស្ទើរតែគ្រប់ខេត្តក្រុងជុំវិញប្រទេសកម្ពុជាទៅហើយ ហើយមើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។
ដោយឡែក កាលពីម្សិលមិញនេះ នៅក្នុងដំណើរកម្សាន្តនៅឯទីកន្លែងផ្សេងៗនៃខេត្តសៀមរាបនោះ ពិធីការិនីសម្បូរសំនួនវោហារសព្ទរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយសរសេរសារយ៉ាងខ្លីថា «បន្ទាប់ពីបញ្ចប់ការងារ គឺថាដើរបែកផ្សែងចឹងរូបច្រើនអត់អីចម្លែកទេ»។
ក្នុងនោះដែរ ក្រោយពីឃើញទិដ្ឋភាព មើលទៅទាញទាញ និងសប្បាយរីករាយនោះ អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពិធីការិនីរូបនេះពូកែលេងស្ទាយ បង្កការសប្បាយ រួមនឹងសរសើរពីរូបសម្រស់នាងផងដែរ អមដោយទេសភាពដ៏ស្រស់ត្រកាល នាទឹកដីខេត្តសៀមរាប។
ឆ្លើយទៅនឹងសំណួរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«Sim Kimsan »ថាតើ «ដើរនៅណាបងស្អាតម្ល៉េះ»នោះ ពិធីការិនីចាន់ កែវនិមល ឆ្លើយថា «សៀមរាបអូន! ក្បាលស្ពាន ស្អាតមែនណា»។
ជាក់ស្តែង យោងតាមគេហទំព័រវិគីភីឌា បានបញ្ជាក់ថា ក្បាលស្ពានមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រពីក្រុងសៀមរាបនិង ប្រហែល ១៨គីឡូម៉ែត្រពី ប្រាសាទបន្ទាយស្រី។
កន្លែងនេះត្រូវបានគេស្គាល់ថាជាជ្រលងនៃលិង្គ១០០០។កន្លែងនេះមានចម្លាក់ធ្វើអំពីថ្មនៅក្នុង និង ជុំវិញស្ទឹងក្បាលស្ពាន។ ចម្លាក់ទាំងនេះភាគច្រើនសាងឡើងពីសតវត្សទី១១ ដល់ទី១៣ ក្បាលស្ពានត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី១ និង ស្ថាបនារួចជាស្ថាពរដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២
ដោយសារគេយល់ថា ទឹកដែលហូរតាមទីនេះជាប្រភពនៃការចម្រុងចម្រើន និងត្រជាក់ត្រជុំ ហើយម្យ៉ាង ទៀតយកទៅប្រើការក្នុងកសិកម្មផង គេបានឆ្លាក់លិង្គរាប់មិនអស់ ដែលស្នងព្រះឥសូរនៅ តាមបាតស្ទឹងចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ ចុះរហូតដល់ទឹកធ្លាក់។ទន្ទឹមនឹងនេះ ដូច្នេះហើយបានជាសិលាចារិក សំស្ក្រឹតហៅទីនេះថា សហព្រះលិង្គ១។
ម្តងៗមានឆ្លាក់យោនីជាបល្ល័ង្កភ្ជាប់ជាមួយផង ចម្លាក់ទាំងនេះ រាយនៅបាតស្ទឹង ប្រវែងប្រមាណ២០០ម៉ែត្រ នៅតាមច្រាំងនិងនៅលើជញ្ឆាំងខ្លះៗផង។ ក្រៅពីនេះចម្លាក់នៅច្រើនកនែ្លងមានរូបព្រះវិស្ណុផ្ទុំកណ្តាលមហាសមុទ្រនាអន្តរកប្បមួយ។
ព្រះព្រហ្មផុស ចេញពីផ្ចិតព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីបង្កើតលោកថ្មី។ គឺទឹកដែលហូរកាត់ ព្រមទាំងទទួល មន្តពីចម្លាក់ អស់ទាំងនេះឯងដែលបង្កើតជាស្ទឹងឬស្សី ហើយបែកខ្នាយមកជាស្ទឹងពួកនិងស្ទឹងសៀមរាប៕ប្រភព៖ តារា