មិនធម្មតា! កូនប្រុសអ្នកនាង ឪក សុគន្ធកញ្ញា កាន់តែធំកាន់តែគួរអោយស្រលាញ់មុខកាត់តាមប៉ាៗដូចបោះពុម្ភតែមួយ

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងល្បីអ្នកនាង ឪក សុគន្ធកញ្ញាហើយយ៉ាងណាមិញក្រោយពេលសម្រាលកូនរួច អាយុត្រឹមតែជិត ៥ ខែប៉ុណ្ណោះ កុមារា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី កូនប្រុសរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី កាន់តែគួរឲ្យស្រឡាញ់ខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ។រូបថតជាច្រើនសន្លឹក របស់កូនប្រុសបានបង្ហោះស្ទើរជារៀងរាល់ថ្ងៃ នៅលើគេហទំព័រហ្វេសប៊ុក របស់ស្វាមីភរិយា ខាងលើនេះ។

ដោយឡែក កាន់តែធំពីមួយថ្ងៃ ទៅមួយថ្ងៃ កុមារា ឆលី កាន់តែប្លែកឡើងៗ ធ្វើឲ្យមហាជនលាន់មាត់ថា មិនដឹងកាត់រកអ្នកនាង ឱក សុគន្ធកញ្ញា ឬក៏លោក អ៊ឹង សុខលីនោះទេបានជាគួរឲ្យក្នាញ់យ៉ាងណានេះ។

ជាក់ស្តែង ក៏មានអ្នកគាំទ្រខ្លះថាដូចអ្នកម្តាយរីឯអ្នកខ្លះទៀតក៏ថាដូចឪពុក មានថ្ពាល់ខួចដូចគ្នា។ម្យ៉ាងវិញទៀត បើក្រឡេកមកមើលអ្នកម្តាយសម័យថ្មី ឱក សុគន្ធកញ្ញា ឯណោះវិញ សម្រស់ក៏នៅស្រស់ស្អាតដដែល និងចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី បន្ទាប់ពីសម្រាលកូនរួច។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment