យុវជនល្ខោនខោលខ្មែរយើង ទៅសម្ដែងកណ្ដាលក្រុងតូក្យូ ផ្អើលអស់បរទេសឈរមើលភ្លឹក

ល្ខោនខោលកំពុងល្បីល្បាញជាខ្លាំង បន្ទាប់ពីមានការផុសផុល និង អភិរក្សឡើងវិញពីប្រជាជនខ្មែរទូទាំងប្រទេស ។​ ក្នុងនោះល្ខោនខោលត្រូវបានយកទៅសម្តែងនៅក្នុងកម្មវិធីធំៗជាច្រើននៅក្នុងប្រទេស ជាការបើកកម្មវិធី ឬ នៅពេលបញ្ចប់កម្មវិធីជាដើម ។

អ្វីដែលពិសេសនោះគឺ មិនត្រឹមតែនៅក្នុងស្រុក ល្ខោនខោលក៏ត្រូវបានសិល្បករ សិល្បការនីរបាំបុរាណខ្មែរ យកទៅសម្តែងនៅក្រៅប្រទេសថែមទៀតផង ។ ជាក់ស្តែងយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Kimseng Teva បានបង្ហាញរូបថតតួអង្គល្ខោនខោល២រូបនៅកណ្តាលទីក្រុងតូក្យូតែម្តង ។

តួអង្គទាំង២ត្រូវបានគេស្គាល់ថាគឺជា សិល្បករ​សិល្បការិនីនៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែលរួមមាន លោក សួរ​ គឹមសេង​ ជាមន្ត្រី​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ និងកញ្ញាលាវ​ ចន្ទ័​លិកា​ ជាមន្ត្រី​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ។

សូមបញ្ជាក់ថាអ្នកទាំង២ បានយករបាំប្រពៃណីខ្មែរទៅសម្តែងនៅក្នុងកម្មវិធី VIVA ASEAN ដែលជាការសម្តែងពិសេសរួមគ្នាពីសិល្បករសិល្បការិនី មកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង១០ប្រទេសរួមនឹងប្រទេសជប៉ុនតែម្តង ៕

Related posts

Leave a Comment