គង់ ច័ន្ទស្រីមុំ លេងបបួលកូនស្រីតែមួយ ស្ទីលដង្កៀបពណ៌ចម្រុះពេញក្បាល ស្អាតប្លែក!

ធម្មតាក្នុងនាមអ្នកសិល្បៈម្នាក់ តារាស្រី គង់ ច័ន្ទស្រីមុំ តែងតែផ្លាស់ប្ដូរការតុបតែងខ្លួនឱ្យលេចធ្លោ ស៊ីវិល័យដេញតាមសម័យកាលជានិច្ច ដោយធ្វើយ៉ាងណាកុំឱ្យមើលទៅច្រំដែលៗ ព្រោះអ្នកសិល្បៈត្រូវការរិះរកគំនិតថ្មីៗ ប្លែកៗ ដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែខ្ពស់ពីសំណាក់ទស្សនិកជន ។ជាក់ស្តែងថ្មីៗនេះ តារាស្រីវ័យក្មេង និង ជាអ្នកម្តាយសម័យថ្មីរូប

នេះ បានបង្ហាញវត្តមានទៅសួរសុខទុក្ខអតីតតារាសម្តែង មួយមួយ ដែលមិត្តក្នុងសិល្បៈម្នាក់ទើបសម្រាលកូនហើយ ។ ក្នុងនោះអ្នកម្តាយសម័យថ្មី គង់ ច័ន្ទស្រីមុំ បានតុបតែងខ្លួនមួយចាស់ដៃពីរនាក់កូនស្រីសំណព្វចិត្ត ម៉ូម៉ូ ដោយបបួលគ្នាលេងស្ទីលជាមួយនឹងដង្កៀបសក់រូបរំលេចពណ៌ចម្រុះពេញក្បាល មើលទៅលេចធ្លោ និង ស្អាតប្លែក ។ការលេងស្ទីលតុប

តែងខ្លួនបែបនេះ តារាស្រី គង់ ច័ន្ទស្រីមុំ និង កូនស្រី បានទទួលការលើកសរសើរពីសម្រស់ និង ភាពច្នៃប្រឌិតក្នុងការតុបតែងខ្លួននេះយ៉ាងខ្លាំង ។ ចង់ដឹងពីរនាក់ម្តាយកូន គង់ ច័ន្ទស្រីមុំ ស្អាតប្លែកយ៉ាងណា ទស្សនារូបភាពនេះ ៖

Related posts

Leave a Comment