ប៉ះតារាចម្រៀង ខាន់ ជែមស៍ លើកដំបូង ដួង ម៉ានិច និយាយបែបនេះភ្លាម…!

ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាសម្តែង ដួង ម៉ានិច ទើបសម្តែងប៉ះជាមួយតារាចម្រៀង ខាន់ ជែមស៍ ជាលើកដំបូង ប៉ុន្តែអ្វីដែលកត់សម្គាល់គ្រាន់តែជួបគ្នាភ្លាមតារាសម្តែង ដួង ម៉ានិច បានសរសើរ ខាន់ ជែមស៍ ពេញៗមាត់តែម្តង ។

នេះជាលើកទីមួយដែលស្រីស្អាត ដួង ម៉ានិច បានសម្តែងរួមគ្នាជាមួយតារាចម្រៀង ខាន់ ជែមស៍ នៅក្នុងការសម្តែងបទចម្រៀងថ្មីមួយ ។ ក្នុងនោះ ដួង ម៉ានិច បាននិយាយថា «ម៉ាក់់និចបានថតជាមួយ idol ហេីយ លេីកទីមួយហេីយដែលបានរួមការងារជាមួយគាត់ ។ គាត់នៅក្រៅរួសរាយខ្លាំងណាស់» ។ ដួង ម៉ានិច សម្តែងជាមួយ ខាន់ ជែមស៍ នៅក្នុងបទចម្រៀងថ្មីរបស់លោកដែលមានចំណងជើងថា «គីឡូមនុស្សសាមញ្ញដូចបង» ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ដួង ម៉ានិច កាន់តែមានប្រជាប្រិយភាពខ្ពស់ ដោយនាងលេចមុខនៅក្នុងការសម្តែងជាច្រើនមិនថារឿងភាគ ចម្រៀងខារ៉ាអូខេ និង ស្ប៉តពាណិជ្ជកម្មឡើយ ។ នាងត្រូវបានគេចាត់ទុកជាតារាស្រីដែលមានភាពក្លាហានហ៊ានសម្តែងឈុតស្នេហារោលរាលមិនចាញ់តារាសម្តែង ឌុច លីដា ឡើយ ៕

Related posts

Leave a Comment