ស្អាតហើយចរិយាល្អទៀត! ទស្សនារូបភាពទាំងនេះ ទើបដឹងថា Sririta ពូកែរៀបចំផ្ទះបានប្រណីតបែបណា

ថៃ៖ តារាសម្ដែងស្រីដ៏ស្រស់ស្អាត នាង Sririta បន្ទាប់ពីរៀបការជាមួយនឹង ហាយសូរ សេដ្ឋីវាល់លាន រួចមក នាងកាន់តែបង្ហាញពីភាពផ្អែមល្ហែម ជាមួយស្វាមីខ្លាំងឡើង ជាពិសេស ហ្វេនៗជាច្រើន ថែមទាំងចង់ឃើញពី របៀបនៃការរស់នៅយ៉ាងសុខស្រួលរបស់នាង អំឡុងពេលដែលត្រូវសម្រាកនៅផ្ទះ ដើម្បីរក្សាគម្លាតសង្គម ទៀតផង។

ជាក់ស្ដែង កាលពីកន្លងទៅនេះ នាងក៏ធ្លាប់បានបង្ហាញខ្លួន ធ្វើតួនាទីជាស្រ្តីមេផ្ទះ ព្រមទាំងមើលថែស្វាមី ក៏ដូចជារក្សារបៀបរៀបរយនៅក្នុងផ្ទះ យ៉ាងមានសណ្ដាប់ធ្នាប់ ជាពិសេស របស់របរប្រើប្រាស់នៅក្នុងផ្ទះ សុទ្ធតែមានភាពទាន់សម័យ និង ប្រណីតខ្លាំង ដែលធ្វើឲ្យមានភាពស្រស់ស្អាតស្ទើរតែគ្រប់ជ្រុងជ្រោយ មិនថាបន្ទប់គេង ផ្ទះបាយ ឬ បន្ទប់ទទួលភ្ញៀវនោះទេ ដែលអាចនិយាយបានថា ពិតជាល្អឥតខ្ចោះ ដែលគួរឲ្យចង់រស់នៅតែម្ដង

លើសពីនេះទៅទៀត ថ្មីៗនេះ Sririta ស្រាប់តែបង្ហាញពីទិដ្ឋភាពថ្មីៗមួយទៀត នៅក្នុងផ្ទះរបស់នាងផ្ទាល់ នោះគឺ ការរៀបចំតុអាហាររបស់នាង ជាមួយនឹងស្វាមី ដែលកំពុងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងបំផុត ព្រោះការរៀបចំមួយនេះ មានទាំងរបស់របរប្រណីតៗ ដែលមើលទៅពិតជាល្អអស្ចារ្យ ដូចជានៅសណ្ឋាគារលំដាប់ផ្កាយ ៥ បេះបិទ ជាពិសេស ពេលដែលបានឃើញហើយ ហ្វេនៗច្រើន ចូលមកសរសើរគ្រប់ៗគ្នា តែម្ដង៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment