លី ម៉ារីណា តែងខ្លួនដូចកូនក្រមុំ ក្នុងពិធីខួបកំណើតគម្រប់អាយុ ៤០ឆ្នាំយប់មិញ

សម្រាប់ឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំមុនដែរតារាសម្តែងរូបស្រស់សាច់សខ្ចី លី ម៉ារីណា បានរៀបចំពិធី ខួបកំណើតគម្រប់អាយុ ៤០ឆ្នាំកាលពីថ្ងៃទី ២៦យប់មិញនេះនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយមានការចូលរួមពីសំណាក់មិត្តភក្តិ មួយចំនួន។

ដោយសារ កូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ លី ម៉ារីណា មិនហ៊ានរៀបចំពិធីខួបកំណើតអធិកអធមដូច រាល់ឆ្នាំនោះទេ ។ ភាគច្រើនគឺមានតែសាច់ញាតិនិងមិត្តភក្តិមួយចំនួនតែប៉ុណ្ណោះដែលចូលរួមនៅក្នុង ពិធីខួបកំណើតគម្រប់អាយុ ៤០ឆ្នាំ ។

អ្វីដែលកត់សម្គាល់ក្នុងនាមជាម្ចាស់កម្មវិធី លី ម៉ារីណា បានលេង ឈុតសម្លៀកបំពាក់ដល់ទៅពីរឈុតតែឈុតដែលចាប់អារម្មណ៍នោះគឺនាងស្លៀករ៉ូបពណ៌សដូចជា កូនក្រមុំដែលមើល ទៅពិតជាស្រស់ស្អាតនិងទាក់ទាញជាខ្លាំងស្ទើរមិនដឹងថាអ្នកនាងមានវ័យដល់ទៅ ៤០ ឆ្នាំឡើយ ។

ក្នុងនោះក៏មាន ការជូនពរពីសំណាក់មិត្តភក្តិនៅក្នុងថ្ងៃពិសេសនេះ ។ ទោះមិនមែនជាពិធីធំដុំដូចរាល់ឆ្នាំ តែមើលទៅ លី ម៉ារីណា នៅតែរីករាយនិងមានសេចក្តីសុខជាខ្លាំងនៅក្នុងពិធីខួបកំណើតរបស់នាង នៅក្នុងឆ្នាំនេះ ។

លី ម៉ារីណា មិនបានបង្ហើបថានៅក្នុងថ្ងៃ ពិសេសនេះនាងទទួលបានកាដូអ្វីពីសំណាក់ស្វាមីជាទីស្រឡាញ់លោក សាត ចាន់ថន ឡើយ ។ មានការសរសើរពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រថាវ័យច្រើនទៅហើយតែសម្រស់និងសាច់របស់ លី ម៉ារីណា នៅតែចាំស្អាតពិតជារាជនីសម្រស់មែន​ ៕

Related posts

Leave a Comment