ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាចម្រៀងពូកែរ៉េប លោកងួន ចាន់ដេវីត កាន់តែទួលបានប្រជាប្រិយភាពខ្លាំង ដែលមានការគាំទ្រច្រើនពីសំណាក់ទស្សិកជនគ្រប់មជ្ឈដ្ឋាន រាល់បទចម្រៀងនៅមួយៗរបស់លោក តែងតែមានភាពប្លែក ខុសពីគ្នា ជាពិសេស ចង្វាក់ភ្លេង និង អត្ថន័យក្នុងបទចម្រៀងតែម្ដង។
ក្នុងនោះដែរ ដូចដែលគ្រប់គ្នាបានដឹងហើយថា ជី ដេវីត មិនត្រឹមតែអាចច្រៀងមួយមុខនោះទេ តែតារាប្រុសរូបនេះ ក៏អាចតែនិពន្ធបទភ្លេងដោយខ្លួនឯងទៀតផង។ ម្យ៉ាងវិញទៀត ក្រៅពីការងារសិល្បៈជោគជ័យហើយនោះ លោកក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ។ បើងាកទៅមើល ជិវិតប្រចាំថ្ងៃ តារាប្រុសរូបនេះវិញ ក៏មិនធម្មតា ដោយពេលនេះ លោកកាន់តែ មានជីវភាពឡូយឆាយ មានផ្ទះ មានឡាន ព្រមទាំងប្រើប្រាស់ សំភារៈម៉ាកល្បីៗ មានតម្លៃថ្មីទៀតផង។
អ្វីដែលកាន់តែចាប់ អារម្មណ៍នោះ មួយរយៈចុងក្រោយនេះ លោកតែងតែ បង្ហាញពីគ្រឿងអលង្ការ គ្រឿងពេជ្រ មិនថា ក្រវិល ខ្សែករ ខ្សែដៃ និងជញ្ជៀននោះទេ គឺសុទ្ធតែពេជ្រ ដោយអ្នកខ្លះមិនដឹង ថាលោក ប្រហែលជាពាក់គ្រឿងក្រឡៃទៀតផង។ ជាក់ស្ដែង មុននេះបន្តិច លោកបានបង្ហោះរូបភាពថ្មី ដោយបង្ហាញពីគ្រឿងពេជ្រ ពាក់ជ្រែកខ្លួន ជាពិសេស ជញ្ជៀនពាក់សឹងតែគ្រប់ម្រាមដៃតែម្ដង៕