ធ្លាប់គិតថា ណាខុន ជាសង្សារឌុច លីដា​ ពេលនេះ លោក បញ្ចេញមុខសង្សារហើយ

ភ្នំពេញ៖ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក ណាខុន កំពុងតែសាងភាពល្បីល្បាញ ក្នុងការងារសិល្បៈសម្ដែង ដែលទទួលបានការគាំទ្រពីបណ្ដាទស្សនិកជនជាច្រើន ជាពិសេស តារាប្រុសរូបនេះ ថែមទាំងមានរូបសម្រស់ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍របស់ហ្វេនៗគ្រប់គ្នា ផងដែរ។

យ៉ាងណាមិញ បើងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះវិញ ឃើញថា កាលពីមុននេះបន្តិច តារាប្រុសរូបនេះ ស្រាប់តែបានបង្ហោះសារព្រមទាំង រូបថតគូជាមួយនឹងនារីម្នាក់ ដែលបានធ្វើហ្វេនៗជាច្រើនផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនារីដែលនៅក្នុងរូបភាពមួយនោះ គឺជាគូស្នេហ៍បណ្ដូលចិត្ត របស់លោក តែម្ដង។

លើសពីនេះទៅទៀត តាមរយៈរូបភាពនេះ លោកមិនទាន់បានបង្ហាញមុខមាត់ច្បាស់នៅឡើយទេ ថានារីរូបនោះគឺជា អ្នកណា ដោយបានយកស្ទីកគ័រមកបិទបាំងមុខនាង ទៀតផង តែទោះជាយ៉ាងណា ហ្វេនៗរបស់លោក ជាច្រើន នៅតែមានភាពសប្បាយរីករាយ ព្រមទាំងចូលរួមត្រេកអរ ដោយបានឃើញលោកមានសេចក្ដីសុខ និងរកបានអ្នកជាទីស្រលាញ់ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment