បន្ទាប់ពីឡៃឡុងសម្អាងការឥលូវ ខាត់ សុឃីម ប្រកាសលក់ផ្ទះឡៃឡុង តម្លៃកន្លះលានដុល្លារ

កាលពីប៉ុន្មានថ្ងៃមុន តារាចម្រុះទេពកោសល្យអ្នកនាង ខាត់ សុឃីម ទើបតែប្រកាសលក់សំអាងការឡៃឡុង ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមក សំអាងការរបស់អ្នកនាងទទួលបានការគាំទ្រច្រើនគួរឱ្យកត់សម្គាល់ពីសំណាក់មហាជន ។ដោយឡែកស្រាប់តែនៅមុននេះបន្តិច អ្នកនាង ខាត់ សុឃីម បានប្រកាសលក់ផ្ទះចំកណ្ដាល

ទីក្រុងគឺលោកម្ដុំផ្សារដេប៉ូ ក្នុងតម្លៃឡៃឡុង ៥០ ម៉ឺនដុល្លារសហរដ្ឋមេរិក ។ ភ្ជាប់មកជាមួយការប្រកាសលក់ផ្ទះតម្លៃកន្លះលានដុល្លារនេះ អ្នកនាង ខាត់ សុខឃីម ក៏បានបន្ថែមថា ផ្ទះនេះមុនពេលវីរុសកូវីដ ១៩ រាតត្បាត គេសុំទិញដល់ទី ៥៥ ម៉ឺនដុល្លារ ប៉ុន្ដែអ្នកនាង មិនព្រមលក់ ដោយឡែកពេលនេះ អ្នកនាងប្រកាសលក់ឡៃឡុងចោលត្រឹមតម្លៃ ៥០ ម៉ឺន

ដុល្លារប៉ុណ្ណោះ ។ការប្រកាសលក់ឡៃឡុងបន្តបន្ទាប់ទាំងមុខរបរសំអាងការ និង ផ្ទះតម្លៃកប់ពពករបស់អ្នកនាង ខាត់ សុឃីម ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ ហើយក្នុងនោះក៏មានអ្នកខ្លះលើកឡើងថា សម័យកូវីដ ១៩ តារាស្រីរូបនេះ ប្រកាសលក់ឡៃឡុងគ្មានសល់ ៕

Related posts

Leave a Comment