អាលីហ្សា ត្រៀមឈ្មោះយ៉ាងពីរោះ សម្រាប់កូនស្រីដំបូងរបស់ខ្លួន

នៅតែប្រមាណជាបីខែទៀតប៉ុណ្ណោះតារាសម្តែងរូបស្រស់ អាលីហ្សា និងបានឃើញមុខកូនដំបូងរបស់ខ្លួន ។ ពេលនេះដែរ អាលីហ្សា ក៏បានត្រៀមឈ្មោះយ៉ាងពីរោះ សម្រាប់កូនស្រីរបស់ខ្លួនផងដែរ ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាកូនរបស់ អាលីហ្សា ដឹងតែឃ្យូដហើយ បើម៉ាក់ និង ប៉ា សុទ្ធតែស្រស់ស្អាតដូចគ្នាបែបនេះ ។ ដែលស្តាប់ទៅពិតជាពីរោះតែ

ម្តង ។បើតាមគម្រោង នាងនឹងត្រូវសម្រាលនៅក្នុងខែកញ្ញាខាងមុខនេះ ។ ពេលនេះដែរ អាលីហ្សា និងកូនមានសុខភាព ល្អ ជាធម្មតា។ អ្វីដែលចាប់អារម្មណ៍ពោះកាន់តែខ្ទាតធំគម្រោងក្នុងការចាកចេញរបស់ អាលីហ្សា ក្នុងការ ទៅរស់នៅជួបជុំស្វាមីនៅទឹកដីអាមេរិកក៏មិនទាន់ដឹងលទ្ធផលនៅឡើយស្របពេលកូវីដ១៩មិនទាន់ស្ងប់ស្ងាត់បែបនេះ ។បើតាម

គម្រោង អាលីហ្សា និងត្រូវចាកចេញទៅរស់នៅនៅក្នុងខែមិថុនាខាងមុខនេះ ។ ជារឿយៗ អាលីហ្សា តែងបង្ហាញអារម្មណ៍តាមគេហទំព័រហ្វេសប៊ុកដោយត្អូញត្អែរពីការនឹករលឹកដល់ស្វាមីដែល បានរស់នៅឃ្លាតឆ្ងាយពីគ្នាបែបនេះ។ មានការជូនពរពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រឱ្យ អាលីហ្សា ឆាប់បាន ចេញទៅរស់នៅអាមេរិកឆាប់ៗ៕

Related posts

Leave a Comment