រឿងថៃអែបគៀន!Trailer រឿង“ទេពធីតាព្កុលមាស”ដែលរួមសម្តែងដោយព្រះនាងតូចជេនាចេញជាផ្លូវការហើយ ពិតជាកម្សត់មិនធម្មតា (មានវីដេអូ)

រឿងភាគបុរាណថ្មីមួយ មានឈ្មោះថា “ទេពធីតាព្កុលមាស” ដែលប្រិយមិត្តអ្នកតាមដានខ្សែភាពយន្តភាគខ្មែរ បានដឹង បានឮ និងកំពុងតែទន្ទឹងរង់ចាំទស្សនា បានចេញ Trailer ជាផ្លូវការហើយនៅមុននេះបន្តិច នៅលើបណ្តាញសង្គម Facebook នៃរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN នោះគឺ CTN TV Drama។

គ្រប់ឈុត គ្រប់ឆាក នៃវីដេអូមួយនេះ ពិតជាកម្សត់មិនធម្មតា និងបានរៀបរាប់ខ្លះៗពីខ្សែជីវិតដ៏កម្សត់របស់ ព្កុលមាសតាំងពីតូចរហូតដល់ធំ ពីឪពុក និងបងស្រីរបស់នាងគឺ ឆោមផ្កា ជាមួយម្តាយចិញ្ចឹមដែលមានចិត្តដ៏អាក្រក់ផងដែរ។ វីដេអូមួយនេះ នឹងធ្វើឱ្យទស្សនិកជនមានអារម្មណ៍ស្រណោះស្រណោចខ្លោចចិត្ត ដោយសារទង្វើដ៏ឃោរឃៅដែលគ្រប់គ្នាមិននឹកស្មានដល់។

សូមបញ្ជាក់ផងដែរថា រឿងភាគបុរាណខ្មែរមួយនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខនេះ។ បើសិនជាប្រិយមិត្តចង់ដឹងថាវីដេអូមួយនេះ ពិតជាល្អមើល និងកម្សត់យ៉ាងណានោះ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។​ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment