ធ្មេចបើកៗ តួអង្គអាម៉ាប់ក្នុងរឿង ខោ្មចត្រឡោកបែក ឡើងអាយុជិត៤០ឆ្នាំហើយ

ថៃ៖ តារាសម្តែងរបៀបកំប្លែងឈ្មោះ Kohtee Aramboy គឺជាតារាដ៏ល្បីខ្លាំងម្នាក់ របស់ប្រទេសថៃ ដែលទទួលបានភាពល្បីរន្ទឺខ្លាំងក្លា នៅជុំវិញពិភពលោក ជាពិសេសគឺប៉ែកខាងអាសុីតែម្តង។

ជាការពិតណាស់ តារាប្រុសជើងចាស់មួយរូបនេះ បានប្រឡូកសិល្បៈជាច្រើនឆ្នាំ ណាស់មកហើយ ដោយបម្រើអារម្មណ៍បងប្អូនទស្សនិកជន តាមរយៈទេពកោសល្យ ក្នុងការសម្តែងភាពយន្តជាលក្ខណៈកំប្លែង ធ្វើឲ្យបងប្អូនទប់សំណើចមិនជាប់ឡើយ ដោយរឿងទាំងនោះមានដូចជា ខ្មោចត្រឡោកបែក បងឆេឡានកង់ដប់ ជាដើម។

ដោយឡែកក្នុងឆ្នាំថ្មីនេះ តារាប្រុសមាឌធំរូបនេះ បានកើនឡើងអាយុកាន់តែចាស់ទៅហើយ ដោយបច្ចុប្បន្នគាត់មានអាយុ៣៩ឆ្នាំទៅហើយ ប៉ុន្តែមើលទៅសាច់មុខ នឹងរាងរៅហាក់បីដូចជានៅដដែល មិនមានកន្លែងណាផ្លាស់ប្តូរទាល់តែសោះ។

គួររម្លឹកដែរថា Kohtee Aramboy សព្វថ្ងៃនេះបានចាប់អាជីព ជាអ្នកកសិកម្មនិង លក់ដើមដំបងយក្សនៅក្នុងបណ្តាញសង្គមហ្វេកប៊ុកផងដែរ៕ សូមចូលមើលរូបភាពខាងក្រោម៖

Related posts

Leave a Comment