ពិតជាស្មានមិនដល់មែន! ធ្លាប់តែឃើញ តន់ ចន្ទសីម៉ា ច្រៀងរាំយ៉ាងសប្បាយរីករាយ តែនៅក្រៅឆាកសិល្បៈវិញគឺគួរអោយអាណិតស្ទើរស្រក់ទឹកភ្នែកព្រោះថា

ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់ តារាចម្រៀងស្រីដ៏ស្រស់ស្អាត នៅក្នុងផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា នោះគឺ កញ្ញា តន់ ចន្ទសីមា ដែលជាម្ចាស់បទចម្រៀង “ឡាន សារ៉ែន” ដោយនៅក្នុងពេលបច្ចុប្បន្ននេះ កញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសមិត្ដៗយុវវ័យ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់តែម្ដង។ ទន្ទឹមនឹងនេះដែរ កាលពីរសៀលថ្ងៃមិញនេះ ទី២៤ ខែឧសភា ឆ្នាំ២០២០ កញ្ញា តន់ ចន្ទសីមា ក៏បានបង្ហោះសារមួយឃ្លា ដោយសរសេររៀបរាប់ប្រាប់អំពី ជីវិត

ដ៏ជូរចត់របស់ខ្លួន ដែលធ្លាប់ត្រូវបានគេមាក់ងាយ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖”បំណងអតីតកាល ក្ដីប្រាថ្នារបស់ក្មេងស្រីម្នាក់នេះសុំត្រឹមតែឪពុកម្ដាយគ្រួសារមានសុភមង្គលបានហើយ ជីវិតខ្ញុំមួយតែងតែគិតថាលះបង់ចំពោះគ្រួសារជានិច្ច ទោះបីខ្ញុំគ្មានអ្វីល្អគ្មានអ្នកបង្ហាញផ្លូវ គ្មានអ្នកចាំ take care គ្មានមិត្តដែលយល់ចិត្តគ្មានអ្វីគ្រប់យ៉ាង ហើយជាក្មេងស្រីដែលច្រៀងនៅហាងរាត្រីពេលយប់ ក៏ដោយក៏ខ្ញុំមិនតូចចិត្តដែរ។ តែវាហាក់ដូចជាអយុត្តិធម៌ណាស់ ពេលនោះដែលក្មេងស្រីម្នាក់នេះខំធ្វើការ ដើម្បីរៀនបញ្ចប់បរិញ្ញា និងជួយជ្រោមជ្រែងពីលោកពុកអ្នកម្ដាយ បែរជាត្រូវអ្នកជិតខាងមាក់ងាយថាជាក្មេងស្រីមិនល្អធ្វើការយប់ ដែលធ្វើឲ្យម្ដាយ

បារម្ភ។ ទឹកភ្នែកតែងតែហូរការឈឺចាប់ម្តងៗ ចំពោះសម្ដីអ្នកនៅជុំវិញខ្លួន ធ្វើឲ្យខ្ញុំស្ទើរតែបោះបង់ក្ដីស្រមៃរបស់ខ្ញុំចោលទៅហើយ។តែមានពេលខ្លះខ្ញុំធ្លាប់បានលួចញញឹមតិចតួចដែរ នៅពេលម្ដាយសប្បាយចិត្ត ដែលជាកម្លាំងចិត្តដ៏ធំរបស់ខ្ញុំ ទោះបីជាអម្រែកធ្ងន់របស់ក្មេងស្រីម្នាក់នេះក៏ដោយ ក៏ក្មេងស្រីម្នាក់នេះ មិនដែលសម្រក់ទឹកភ្នែកឲ្យម្ដាយឃើញដែរ តែងតែធ្វើជាតារាសម្ដែងចំពោះម៉ែជានិច្ច ខ្ញុំមិនដែលតូចចិត្ដនឹងស្ដាយក្រោយចំពោះការទទួលអម្រែកពីលោកពុកអ្នកម្ដាយឡើយ។ មកដល់ពេលនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នា ដែលគាំទ្ររូបនាងខ្ញុំធ្វើឲ្យខ្ញុំមានពន្លឺជាងមុនជាពិសេសសូមអរគុណទៅដល់ក្រុមហ៊ុន galaxy Navatraដែលតែងតែជួយជ្រោមជ្រែងនាងខ្ញុំជានិច្ច”។

Related posts

Leave a Comment