តូតា មានកប៉ាល់កម្សាន្តជាលក្ខណៈ Private ទុកជិះស្ទូចត្រី គេងលើសមុទ្រ ធំ ប៉ុនណាណី (មានវីដេអូ)

តារាសម្តែងរូបស្រស់ តូតា កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយស្វាមីលោក ប៉ុល វិបូ ក្នុងជីវភាពហាយ សូជាខ្លាំង។ យ៉ាងណាមិញថ្មីៗនេះ តូតា បានបង្ហាញពីកប៉ាល់កម្សាន្តជាលក្ខណៈឯកជនរបស់នាង និង ស្វាមីនៅកណ្តាលសមុទ្រឃើញហើយពិតជាមិនសរសើរមិនបាន ។

ថ្មីៗនេះ តារាសម្តែងរូបស្រស់ តូតា បានបង្ហាញពីកប៉ាល់ដ៏ស្រស់ស្អាតមួយដែលស្វាមីរបស់នាងរៀបចំ ទុកសម្រាប់កម្សាន្ត និងស្ទូចត្រីនៅពេលពួកគេទៅកម្សាន្តនៅសមុទ្រ ។ អ្វីដែលកត់សម្គាល់ មិនមែន ជា កប៉ាល់កម្សាន្តធម្មតាទេ តូតាបាននិយាយថា «ប្តីប្រាប់ថា..ធ្វើសម្រាប់ Private គ្រួសារយើង ទុកចង់ ជិះ កម្សាន្ត ទៅស្ទូចត្រី ឬ ចង់គេងនៅលើសមុទ្រមួយយប់ពីរយប់អីចា។ តែអត់ទេមើលទៅ បើស្អាតហើយ ធំម្លឹងៗចង់ឱ្យ បងប្អូនបានសប្បាយដែរ មានបន្ទប់គេង ម៉ាសុីនត្រជាក់ បន្ទប់ទឹក អីមា៉អេម»។

ការលើក ឡើងរបស់ តូតា បានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈសរសើរពីភព្វ័សំណាងរបស់ តូតា ដែលរស់នៅហាយសូរមិនចាញ់តារាបរទេសប៉ុន្មានឡើយ ។ ពេលនេះកប៉ាល់កម្សាន្តរបស់ តូតា ទើបតែធ្វើបានប្រមាណជា ៨០ ភាគរយប៉ុណ្ណោះ ។

គួរបញ្ជាក់ថា តូតា កាន់តែបង្ហាញពីជីវភាពហ៊ឺហាក្រោយពីនាងបានភ្ជាប់ស្នេហ៍ និង បានរៀបការជាមួយលោក ប៉ុល វិបូ ។ តូតា និង ស្វាមីក៏មានមុខរបរជាច្រើននៅក្នុងដៃដែលមាន ដូចជាភោជនីយដ្ឋាន និង រីសត ដ៏ស្រស់ស្អាតនៅខេត្តកំពតផងដែរ ។ស្របពេលការងារសម្តែងមិនសូវមមាញឹកដោយសារ កូវីដ១៩ នោះ ក៏ជាឱកាសដែលធ្វើឱ្យ តូតា បានបំពេញតួនាទីជាភរិយាដ៏ល្អ ជារឿយៗនាងតែងបង្ហាញពីវិធី ធ្វើម្ហូបពិសេសៗសម្រាប់ស្វាមី។

Related posts

Leave a Comment