ទិដ្ឋភាព​ពិធី​មង្គលការ​គូស្វាមីភរិយា​ខ្មែរ​លេីទឹកដី​កម្ពុជា​ក្រោម​ ដែលមានការ​រៀបចំ​បែប​ប្រពៃណី​ខ្មែរ​ រួមជាមួយការតុបតែង​ជា​អក្សរ​សាស្ត្រ​ខ្មែរ

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ដោយ​ឡែក​ នៅថ្ងៃទី២៤ ខែ​ឧសភា​ ឆ្នាំ២០២០​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺជាថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់គូស្វាមី​ភរិយា​ថ្មី​ថ្មោង​មួយគូ​ ដែលអ្នកទាំងពីរគឺជាខ្មែររស់នៅទឹកដី​កម្ពុជា​ក្រោម​ ដោយ​កូន​កំលោះ​មានឈ្មោះ​ សីហា​ ចំណែក​កូនក្រមុំ​មានឈ្មោះ​ ស្រ្តី​ ហេីយ​ក្នុង​ពិធី​ដ៏​មង្គល​នេះមានការ​រៀបចំ​បែប​ប្រពៃណី​ខ្មែរ​ រួមជាមួយការតុបតែង​ជា​អក្សរ​សាស្ត្រ​ខ្មែរ​ផងដែរ។

បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Indigenous Khmer live in Vietnam ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ក្នុង​ពិធី​មង្គលការ​នេះបាន​មានការ​លេីកឡេីងថា៖ «ការស្លៀកពាក់បញ្ជាក់អំពីអត្តសញ្ញាណប្រពៃណីរបស់បងប្អូនខ្មែរនៅលើទឹកដីកំណើតកម្ពុជាក្រោម សូមលើកទឹកចិត្តបងប្អូនខ្មែរក្រោមដែលបានថែរក្សាប្រពៃណីបានគង់វង្សតរៀងទៅ»។

ទន្ទឹម​នឹង​នេះ​ មាន​ប្រិយមិត្ត​ ​ក៏ដូចជា​ប្រជាជន​ខ្មែរ​ និងមហាជនដែលនិយម​ប្រេីប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​​ចិត្ត​ជាខ្លាំង​ ដែល​បងប្អូន​ខ្មែររស់នៅទឹកដីកម្ពុជា​ក្រោម​នៅតែបន្ត​រក្សា​នូវ​វប្បធម៌​ អក្សសាស្ត្រ ប្រពៃណី ទំនៀមទំលាប់ សាសនា របស់ខ្មែរ បានយ៉ាង​ល្អ​ខ្ជាប់ខ្ជួន​បែបនេះ​។

Related posts

Leave a Comment