ធ្លាប់តែជាកម្មកររោងចក្រមុខអាក្រក់គេមិនរាប់រក ក្រោយកែសម្ផស្ស​សូម្បីម៉ែក៏​ចំណាំកូនមិនបាន

បុរសជនជាតិថៃវ័យក្មេងម្នាក់ បានធ្វើឲ្យម្ដាយ​ភ្ញាក់ផ្អើល​រំជួលចិត្តនិយាយមិនចេញជាមួយមុខមាត់ថ្មីដ៏ស្រស់​សង្ហា បន្ទាប់ពីកែសម្ផស្ស​ជាច្រើនដងក្នុងកម្មវិធី​ទូរទស្សន៍ Let Me In Thailand ដែលទិញសិទ្ធិពីកូរ៉េខាងត្បូង និងដាក់បញ្ចាំងលើកញ្ចក់​ទូរទស្សន៍ថៃ វ៉ើកផយ (Workpoint)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​នេះ​មានឈ្មោះ ណុបចិត អាយុ ២២ឆ្នាំ ជាកម្មករ​រោងចក្រ តែងតែមាន​ក្ដីសុបិនចង់​បានការផ្លាស់ប្ដូរ​មុខមាត់​ពី​ចង្កា​វៀច​ដែល​ធ្វើឲ្យ​គាត់​ពិបាក​ទំពារ​អាហារ និង​មានស្នាមអុចខ្មៅពេញមុខ​។ លោក​មាន​ការ​ខ្មាសអៀន​នឹង​សម្រស់មិនប្រក្រតី​របស់​ខ្លួន ណុប​ចិត តែងតែ​នៅឲ្យឆ្ងាយពីមិត្ត​រួម​ការងារ និង​ហូប​បាយ​តែម្នាក់ឯង​ពេល​ម៉ោង​សម្រាក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ណុប​ចិត ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទទួល​ការវះ កា ត់កែសម្ផស្ស​នៅ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​កម្មវិធី Let Me In រដូវ​កាលទីបីដែល​បាន​ចាក់ផ្សាយកាលពី​ថ្ងៃអាទិត្យ​។ ដើម្បី​បំពេញ​បំណង​តាម​ការចង់បាន​របស់​ខ្លួន គេ​ទទួលបាន​ការវះ កា ត់​ថ្គាម ថ្ងាស ភ្នែក និង​ការព្យាបាល​ស្បែក​កម្ចាត់​ស្នាម​ជាំ​អុច​ខ្មៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីសម្ងំ​ព្យាបាល​រយៈពេល ៣ខែនៅកូរ៉េ លោកណុបចិត មានគម្រោង​ជួបម្ដាយ​របស់ខ្លួនជាលើកដំបូង​នៅ​ភោជនីយដ្ឋាន​សំណព្វចិត្ត​ពួកគេ។ អ្នក​រៀបចំកម្មវិធី​បានឲ្យ​ម្ដាយ​អង្គុយម្នាក់ឯង ហើយ​កូនប្រុសគាត់ទៅ​អង្គុយ​ក្បែរ​នោះ ដើម្បីសាកចិត្តម្ដាយថាស្គាល់មុខមាត់កូនដែរទេ តែ​គាត់ហាក់​មិនអាចចំណាំ​កូនប្រុស​ខ្លួន​បានឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នករៀបចំបានបំពាក់មេក្រូ​ឲ្យគាត់និយាយបញ្ចេញអារម្មណ៍​ចំពោះ​កូន គាត់​និយាយ​ថា “​ខ្ញុំនឹកកូនខ្លាំងណាស់​។ ខ្ញុំមិនមែនសម្ដែង​ទេ​”។ រួចទឹកភ្នែក​ចាប់ផ្ដើម​ហូរ​ខ្លាំង​។ បន្តិចក្រោយមក កូនប្រុស​អង្គុយ​ក្បែរ​នោះ បាន​ស្ទុះ​ងើប​ចេញ​ពី​កៅអីដើរសំដៅ​ទៅ​រក​ម្ដាយទាំង​ញញឹមញញែម​។ ម្ដាយ​ចាប់ផ្ដើម​យំ​ទាំង​ក្ដុកក្ដួល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កូន​បាន​សួរ​ម្ដាយ​ថា “ម៉ាក់ ម៉ាក់​ចំណាំ​កូន​បាន​ទេ​? មើល​មកខ្ញុំមើល៍​។ ម្ដាយ​ឆ្លើយថា “​តើ​ពិត​ជា​កូនប្រុស​មែន​ទេ​? ដំបូង​ម្ដាយ​ហាក់​មិនសូវ​ជឿ​ទាំងស្រុង​ទេ ទោះ​កូនប្រុស​នេះ​និយាយ​ឆ្លើយឆ្លង​ជាមួយ​ក៏ដោយ​។ ម្ដាយ​បាន​សុំ​មើលស្លាកស្នាម​ដៃ និង​ជើង ទើប​ជឿ​ទាំងស្រុង​តែ​ម្ដង​។ សូម​ទស្សនា​វីដេអូ​ផ្សាយឡើងវិញខាងក្រោម៕ (ប្រែសម្រួល៖ជាតិបុត្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment