ក្រោយប្រកាសលក់ឡៃឡុងផ្ទះ និង សម្អាងការចោល ខាត់ សុឃីម ពោលមួយឃ្លានេះ កប់ណាស់!

ក្រោយពេលសេដ្ឋកិច្ចធ្លាក់ចុះដោយសារវិបត្តិកូវីដ ១៩ គេសម្គាល់ឃើញតារាពហុជំនាញ ខាត់ សុឃីម បានប្រកាសលក់ឡៃឡុងជាបន្តបន្ទាប់ដែលមានទាំងផ្ទះ និងសម្អាងការរបស់ខ្លួន ធ្វើឱ្យមិត្តភក្តិសិល្បៈក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ការបង្ខំចិត្តលក់ឡៃឡុងសម្អាងការ និង ផ្ទះទាំងមិនស្រណោះនៅក្នុងស្ថានភាពបែបនេះ ត្រូវបានមិត្តភក្តិជាច្រើនបាន

ដាក់សំណួរដល់ ខាត់ សុឃីម ដោយអ្នកខ្លះលើកឡើងថាហេតុអ្វីមិនរង់ចាំមួយរយៈពេលសិន ។ ឯខ្លះទៀតថាប្រកាសលក់បន្តបន្ទាប់បែបនេះមិនខ្លាចគេមើលងាយទេ ។ ទោះជាយ៉ាងនេះក្តី ខាត់ សុឃីម បានប្រាប់ថា អ្វីដែលគួរឱ្យកត់សម្គាល់គ្រាន់តែប្រកាសលក់សម្អាងការភ្លាម ខាត់ សុឃីម ក៏រកបានម្ចាស់ថ្មីឱ្យសម្អាងការនាងភ្លាមៗដែរ ប៉ុន្តែដោយឡែកផ្ទះរបស់

នាងដែលមានតម្លៃកន្លះលានដុល្លារនោះមិនទាន់លក់ដាច់នៅឡើយទេ ។ ទោះបីជាយ៉ាងនេះក្តី ខាត់ សុឃីម បានលើកឡើងថា នាងលក់សម្អាងការចោលដោយសារតែមិនមានពេលវេលាក្នុងការមើលមុខរបរមួយនេះ តែនាងបើករបរថ្មីមួយទៀត ៕

Related posts

Leave a Comment