លើសជាតិស្ករហើយ! គម្រប់ខួបស្នេហ៍១ឆ្នាំ ហ្វី​យ៉ា​តា ដឹកដៃគូស្នេហ៍ ទៅកន្លែងជួបគ្នាដំបូងឡើងស្វីត

ភ្នំពេញ៖ តារាបណ្តាញសង្គមកញ្ញា ថៃ នារី​សុជាតា ហៅ​ហ្វី​យ៉ា​តា ពិតជាប្រិយមិត្តបានស្គាល់និង ជ្រាបច្បាស់ ជាពិសេសនោះ​អ្នកនិយមលេងសង្គម Instagram ព្រោះ វី​យ៉ា​តា តែងតែបង្ហោះរូបភាពជិវិតប្រចាំថ្ងៃរបស់ កញ្ញា។

ក្នុងនោះផងដែរ អតីត​ Freshie Girl មួយរូបនេះ ហាក់បីដូចជាឡើងកូដ ក្នុងភារកិច្ចការងារ​ក្នុងការ ផ្សព្វផ្សាយផលិតផល ដោយសារតែ​កញ្ញាមានរូបរាងស្រស់ស្អាត ជាពិសេសនោះ​រាងកាយដ៏សែនត្រូវស្តង់ដា ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បាន។

តួយ៉ាង កាលពីម្សិលមិញនេះ គឺជាថ្ងៃខួបគម្រប់ស្នេហ៍ តារារូបនេះជាមួយគូរស្នេហ៍ បានផ្ដើមពន្លកស្នេហ៍ នឹងចាប់ដៃគ្នាសាងអនុស្សាវរីយ៍អស់រយៈពេលមួយឆ្នាំមក។ ជាក់ស្ដែង ក្នុងឱកាសគម្រប់ខួបស្នេហ៍១ឆ្នាំរបស់ពួកគេ បានទទួលទានអាហារជាមួយគ្នា ដោយបានចំណាយពេលវេលា យ៉ាងរ៉ូមែនទិក និងជាពិសេសនោះ ហ្វីយ៉ា​តា និងគូរស្នេហ៍ បានត្រលប់ណាត់ជួបគ្នាកន្លែងដំបូងដែលពួកគេបានណាត់ជួបទៀតផង។

លើសពីនេះទៅទៀត ក៏មានហ្វេនរបស់ តារាបណ្តាញសង្គមរូបនេះ បានចូលបញ្ចេញមតិ ជាហូរហែរ​ ថាអ្នកទាំងពីរពិតជាសមគ្នា និងថែមទាំង ជូនពរអ្នកទាំងពីរ ស្រលាញ់គ្នាយូរអង្វែងទៀតផង៕

Related posts

Leave a Comment