ក្រោយភ្លៀងមេឃស្រឡះ! គង់ សុជាតិ រំភើបចិត្ត ព្រោះ ជា វិបុល ថា «គ្រួសារគឺសំខាន់បំផុតក្នុងលោក»

បន្ទាប់ពីលេចឮរឿងអាស្រូវស្នេហាមានជនទី ៣ ចូលជ្រៀតជ្រែកមក ចំណងអាពាហ៍ពិពាហ៍រវាងពិធីករ-ការិនី គង់ សុជាតិ និង លោក ជាវិបុល កាន់តែរឹងមាំ ស្រឡាញ់ផ្អែមល្ហែមជាមួយគ្នាឡើង ដោយមួយរយៈកន្លងមក ប្ដី-ប្រពន្ធមួយគូនេះ បង្ហោះរូបថតល្អូកល្អិននៅលើបណ្ដាញសង្គម អមជាមួយពាក្យពេចន៍ស្នេហាដាក់គ្នាមិនសូវលស់ថ្ងៃនោះទេ ។ជាក់ស្ដែង

នៅមុននេះ ពិធីករសម្បូរប្រជាប្រិយភាព ជា វិបុល ទើបតែបង្ហោះរូបថតជុំគ្រួសារ មានលោក អ្នកនាង គង់ សុជាតិ និង កូនស្រីសំណព្វចិត្តរបស់ពួកគេ ដូរី ដែលក្នុងនោះ ជា វិបុល ថែមទាំងសរសេរ Caption ខ្លីមួយ តែអត្ថន័យវិញគួរឱ្យរំភើបខ្លាំងបំផុតសម្រាប់ដៃគូ ។គេកត់សម្គាល់ឃើញ ចាប់តាំងពីមានរឿងអាស្រូវស្នេហាមានជនទី ៣ ចូលជ្រៀតជ្រែក

ជីវិតគូមក ជា វិបុល ក៏ចាប់ផ្ដើមប្រើពាក្យផ្អែមល្ហែមខ្លាំងជាងមុខ បង្ហាញក្ដីស្រឡាញ់ យកចិត្តទុកដាក់មើលថែភរិយាជាទីស្រឡាញ់ ជារឿយៗ ធ្វើឱ្យមហាជនលើកសរសើរពីសុភមង្គលគ្រួសារអ្នកសិល្បៈមួយគូនេះជាថ្មី ៕

Related posts

Leave a Comment