ច្បាស់ការហើយ! ម៉ៅ គីមធីតា លម្អិតរឿង​មានផ្ទៃ​ពោះ​មិនទាន់រៀបការនោះគឺជា

ភ្នំពេញ ៖ សំណេរខ្លី​របស់​តារាសម្ដែង​ស្រី ម៉ៅ គីមធីតា ភ្ជាប់​រូបពោះធំយ៉ាងភ្ញាក់ផ្អើល​ក្នុងអត្ថន័យថា៖ «សុំទោសផងអ្នកដែលCr ushអូនទាំងអស់គ្នា» បានធ្វើឲ្យមហាជន​ និងអ្នកគាំទ្រ​ភ្ញាក់​ផ្អើល​ដូច​ត្រូវសត្វ​ទិច​ទាំង​មិនដឹងខ្លួន​

ដ្បិត​តារាស្រីរូបនេះ​ត្រូវគេដឹង​ថា​ជាគូស្នេហ៍ដ៏​ផ្អែមល្ហែម​របស់​តារាចម្រៀង​ គូម៉ា ហើយ​ក្រោយ​រូបនេះ​បង្ហោះឡើង​លើ​គណនីនាង​មតិ​ភាគច្រើន​បានចូលរួម​អបអរ​ម្ចាស់បទ «សង្សារពាល» ជាហូរហែ​ ខណៈមជ្ឈដ្ឋាន​ខ្លះ​ក៏បានធ្វើការរិះគន់​យ៉ាងចាស់ដៃ​ផងដែរ ខណៈអ្នកទាំងពីរ​ពុំទាន់ចូលរោង​ការ​ក្រាបសំពះមុខមេបា​ចាស់ទុំនៅឡើយ។

ទន្ទឹមរូបភាព​មានទាំងពាក្យសរសើរផង រិះគន់​ផង ប្រៀបបាន​មេឃកំពុង​ភ្លៀង​មានទាំងខ្យល់ និងផ្គរ​នោះ ព្រលឹម​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ អង្គភាពសារព័ត៌មាន​ តារាញូស៍ ក៏​មិនទុក​ឲ្យមហាជន

និងអ្នកគាំទ្រ​មានមន្ទិល​ឡើយបានទំនាក់​ទំនង​ភ្លាមៗតាមលេខទូរស័ព្ទ​របស់ស្រីស្រស់​ពូកែវោហារ​ងារជាតារាសម្ដែង​ឆ្នើម ម៉ៅ គីមធីតា ត្រូវបាន​សាម៉ីខ្លួន​ប្រាប់​ឲ្យ តារាញូស៍ ដឹងទាំងស្រស់ស្រាយ​ និងសើចតិចៗផងថា៖ «អូហ៍ រូបហ្នឹង​ថតរឿងម្សិលមិញតើបង​ ថតឲ្យផលិត​កម្ម MKR ជិត​ដាក់បញ្ចាំង​ហើយ ព្រោះថតជិត​ចប់ដែរ​សាច់រឿងនេះ»។

បន្ថែម​ពីសម្ដី​បដិសេធ​ចំពោះការលេចឮនាងមានផ្ទៃពោះ​មិនរៀបការដូច្នោះ ម៉ៅ គីមធីតា រៀបរាប់បន្ថែមថា៖ «មិនមានផ្ទៃពោះ​ជាមួយ​បង គូម៉ា ទេ…ពួកយើងស្រលាញ់គ្នាមែន តែមិនធ្វើចឹងទេ។ សល់​ពេល​មិនយូរទៀត​ទេ​ពួកយើង​នឹង​រៀបចំកម្មវិធី​តាមប្រពៃណី​ហើយ

ដូច្នេះសូមបងប្អូន​កុំយល់ច្រឡំ និងវាយតម្លៃ​គ្រាន់តែឃើញ​រូបមួយសន្លឹក​នេះអី»។ ជុំវិញ​ការងារសិល្បៈនារដូវកូវីដគូស្នេហ៍តារាចម្រៀងថោនរូបនេះ​ប្រាប់ថា ធ្លាក់ចុះដូចគេឯងដែរ តែសប្ដាហ៍នេះ​ចាប់ផ្ដើម​ថត​រឿង​វិញហើយ។ ប្រភព៖ Dara-News

Related posts

Leave a Comment