រកឯណាប្តីបែបនេះ! ស្វាមី សុគន្ធកញ្ញា ពរកូន មកមើលប្រពន្ធ ដល់កន្លែងថត មើលទៅកក់ក្តៅខ្លាំង

ភ្នំពេញ៖​ ជាការពិតវាមានរយៈពេល១ឆ្នាំ ចាប់តាំង អ្នកនាង ឱក សុគន្ធ កញ្ញា បានចាប់ដៃ លោក អ៊ឹង សុខលីចូលរោងការ ថែមទាំងបានចំណងដៃ កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ។

ជាក់ស្តែងកាលពីថ្មីៗនេះ តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានចែកចាយរូបភាព មួយយ៉ាងផ្អែមល្អែមជាមួយនឹង ស្វាមីរបស់នាង រួមថែមទាំង កូនប្រុស ថែមទៀតផង។

ដោយឡែក ស្របពេលក្នុងនោះដែរ ស្វាមីរបស់ម្ចាស់បទ «កូនយំល្វើយៗ» ក៏បានឃើញ មានវត្តមានរបស់លោក នៅទីតាំងថតនោះដែរ បើទោះជាលោកមិនមានការងារអ្វីនៅទីនោះក៏ដោយ។ ដោយស្វាមីរបស់នាង បានអង្គុយមើលថែកូនប្រុស រងចាំភរិយាជាទីស្រលាញ់ដល់ថតចប់ មើលទៅពិតជាមានក្តីសុខ និងភាពកក់ក្តៅខ្លាំងតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះ មានមហាជន និងហ្វេនៗ បានសរសើរ​នឹង លួចច្រណែន ជាមួយភាពផ្អែមល្អែមដែលសាងជារឿយៗ របស់គ្រួសារដ៏សែនកក់ក្តៅ និងមានសុភមង្គលមួយនេះ៕

Related posts

Leave a Comment