ភ្នែកខ្មៅក្រឹប សាច់សឡើងខ្ចី កូនស្រីតារាចម្រៀង Lydia ធ្វើឱ្យគេឯងក្នាញ់គ្រប់គ្នា

កន្លងមក Demi កូនស្រីពៅរបស់តារាចម្រៀងស្រីថៃដ៏ល្បី Lydia Sarunrat និង លោក Matthew Deane ត្រូវមិត្តភក្ដិនៅក្នុងសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន ក្នក់ក្នាញ់ជាមួយមុខមាត់មូលក្រឡងៗ កែវភ្នែកមួយគូធំៗខ្មៅក្រឹប សម្បុរក៏សខ្ចី សាច់ឈាមថ្លោសត្រលុកទ្រលន់របស់គេរួចទៅហើយ ដោយឡែកស្រាប់តែថ្មីៗនេះ Lydia បានបង្ហោះរូបថតថ្មីៗ

របស់កូនស្រី ដែលកាន់តែគួរឱ្យក្នាញ់ជាងមុនទៅទៀត ។តារាចម្រៀង Lydia បានស្លៀកសម្លៀកបំពាក់ចាក់ចេញពីអំបោះពណ៌បៃតងខ្លីឱ្យកូនស្រីសំណព្វចិត្តគឺនាងតូច Demi និង បានថតសកម្មភាពរបស់នាងតូចជាច្រើនប៉ុស្ដិ៍បង្ហោះនៅលើបណ្ដាញសង្គម IG កំពុងទទួលបានការកោតសរសើរពីទស្សនិកជន ក្នុងនោះក៏បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនស្រមៃចង់

បានកូនស្រីទាំងឃ្យូដ ទាំងស្អាត និង ឆ្លាតវៃដូចនាងយ៉ាងខ្លាំង ។នាងតូចច្រម៉ក់ Demi ទើបតែមានអាយុមិនទាន់គ្រប់ ១ ឆ្នាំផង តែបានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងស្រុក និង ក្រៅប្រទេស ស្រឡាញ់ចូលចិត្តរាប់មិនអស់ ព្រោះតែមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់របស់នាង ៕

Related posts

Leave a Comment