អូន​ជា​អ្នក​លក់​ ONLINE បង​ជា​ DELIVERY សម្រាប់អូន ពេល​ចេញ​ពី​យក​ឥវ៉ាន់​ឲ្យ​គេ​ ញុំា​អី​ជុំ​គ្នា​ ទោះមានឬក្រក៏សប្បាយចិត្តនឹងក្តីសុខដែលមានសព្វថ្ងៃ

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។

ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ ពីគូស្នេហ៍មួយគូនេះវិញ ពិតជាគួរឲ្យចាប់អារម្មណ៍ជាទីបំផុត ដោយខាងស្រី គឺជាអ្នកលក់អនឡាញ តាមរយៈបណ្ដាញសង្គម ហើយខាងប្រុសក៏បានបង្កើតការងារថ្មីមួយទៀត គឺធ្វើជាអ្នកដឹកជញ្ចូនទំនិញ (Delivery) អោយដៃគូរបស់ខ្លួនតែម្ដង។

នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេកមួយ មានឈ្មោះ KOSAL បានធ្វើការលើកឡើងថា៖”អូន​ជា​អ្នក​លក់​ online បង​ជា​ delivery សម្រាប់អូន ពេល​ចេញ​ពី​យក​ឥវ៉ាន់​ឲ្យ​គេ​ ញ៊ាំ​អី​ជុំ​គ្នា​ ទោះមានឬក្រក៏សប្បាយចិត្តនឹងក្តីសុខដែលមានសព្វថ្ងៃ។ Save the date (8-Nov-20) Love is unconditionally Contact៖ 012 740 397 / 081 699 661”។

Related posts

Leave a Comment