ឈុំភូ រាងស្អាត គ្មានក្បាលពោះ ព្រោះនាងប្រើក្បាច់ហាត់ប្រាណពិសេសៗទាំងនេះ

ក្រៅពីជាកំពូលតារាថៃដ៏មានឥទ្ធិពលម្នាក់នៅក្នុងសង្គមសិល្បៈ ឈុំភូ អារីយ៉ា នៅតែរក្សារូបរាងស្អាតភ្លឹងគ្មានកូនក្បាលពោះសូម្បីតែបន្តិច បើទោះបីជានាង ធ្លាប់ពពោះ និង សម្រាលកូនភ្លោះប្រុសដល់ទៅ ២ នាក់ រួចហើយក៏ដោយ ។ទស្សនិកជនជាច្រើនលាន់មាត់កោតសរសើរពីរូបរាងមិនចេះប្រែប្រួលរបស់កំពូលតារាស្រីដួងនេះយ៉ាងខ្លាំង តែបើតាមគេ

នៅចាំបាន គ្រាន់តែសម្រាលកូនរួចភ្លាមៗ ឈុំភូ មិនបណ្ដោយខ្លួនបណ្ដោយប្រាណឱ្យនៅរយីរយាកនោះទេ ពោលគឺនាងប្រឹងប្រែងហាត់ប្រាណរាល់ថ្ងៃ ហើយក្បាច់ហាត់ប្រាណរបស់នាង គឺពត់ពេនច្រើនក្បាច់ខ្លាំងណាស់ ចំណែកដងខ្លួនឡើងទន់ល្មើយ រាងកាយក៏រឹងមាំលើសគេ ។ឱ្យតែហាត់សម្រេចបានក្បាច់ថ្មីៗ តារាស្រី ឈុំភូ តែងចែករំលែករូបថតកំពុងហាត់ប្រាណ

បង្ហោះតាមរយៈបណ្ដាញសង្គម IG បង្ហាញពីរូបរាងស្រឡូនគ្មានក្បាលពោះរបស់នាង សូមទស្សនារូបថតខាងក្រោម ៖

Related posts

Leave a Comment